មន្ត្រី​ក្នុង​ការិយាល័យរ​បបគ​យ​រង​ការរិះគន់​ករណី​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម​

​អ្នក​រត់ការ​ក្រុមហ៊ុន​នាំចូល​ទំនិញ​បាន​រាយការណ៍​មក​ថា ក្នុង​ការិយាល័យ​របប​គយ​រង​ការរិះគន់​ករណី​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម​ច្រើន​ឆ្នាំ​មកហើយ តែ​នៅ​គ្មាន​ដំណោះស្រាយ​ដែល​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អ្នកវិនិយោគទុន​បរទេស​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​អ្នកជំនួញ​ត្រូវការ​រត់ការ​ផ្លូវច្បាប់​ផ្សេងៗ​ដោយ​ឆ្លងកាត់​ក្នុង​ការិយាល័យរ​បបគ​យ ប្រាកដជា​ជួប​ភាពស្មុគស្មាញ​មិន​ខាន ប្រសិនបើ​អ្នកវិនិយោគ​មិនបាន​បង់លុយ​ក្រោម​តុ​។​

ក្នុងពេល​បច្ចុប្បន្ននេះ​អ្នកជំនួញ​នាំចូល​វត្ថុធាតុដើម និង​ផល​ផលិតផល​ផ្សេងៗ​ទៀត​ចូល​ប្រទេស​កម្ពុ​ជាមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​ការិយាល័យរ​បបគ​យ​មានការ​រវល់​ច្រើន​ក្នុង​ការងារ ហើយក៏​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​កាន់​ច្រើន​ករណី​ផងដែរ​។ អ្នក​រត់ការ​ច្បាប់​វិនិយោគ​បាន​បញ្ជាក់ថា នៅពេលដែល​ដាក់​ឯកសារ​ឆ្លងកាត់​អង្គភាព​ខាងលើ​មន្ត្រី​ជំនាញ​មិនបាន​សម្រួល​ការងារ​ឲ្យ​បានរ​លួ​ន​ល្អ​នោះទេ គឺ​តែងតែ​ចាប់កំហុស​ថា​ខុស​នេះ​ខុស​នោះ ហើយ​ពេលខ្លះ​គេ​ថា​មន្ត្រី​ថ្នាក់លើ​របស់គេ​មិន​នៅ​ដោយ​ត្រូវ​ឲ្យ​រង់ចាំ​ជាច្រើន​ម៉ោង​ក៏មាន​។​

​អ្នក​រត់ការ​ច្បាប់​វិនិយោគ​បាន​រាយការណ៍​មក​ថា ប្រសិនបើ​អ្នកដឹង​ពី​របៀប​ធ្វើការ​បែ​ការិយាធិបតេយ្យ និង​បក្ខពួកនិយម​មិន​លំបាក​ទេ ព្រោះ​ឯកសារ​ដែល​ត្រូវដាក់​ចូល​បាន​ស្រួល ហើយ​ដកចេញ​មកវិញ​ក៏​ស្រួល​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឯកសារ​ខ្លះ​អ្នក​រត់ការ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ខិលខូច​ចន្លោះ​ពី​៣០​ទៅដល់​១០០​ដុល្លារ​ក៏មានដែរ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​ឯកសារ​ច្រើនណាស់​ដែល​ត្រូវ​ឆ្លងកាត់​ការិយាល័យ​របប​គយ ដូចនេះ​បាន​បង្ហាញថា​មន្ត្រី​ជំនាញ​ក៏​ទទួលបាន​សំណូក​សូកប៉ាន់​មិន​ស្ទើរ​ដែរ​ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​រូបភាព​ប្រព្រឹត្ត​អំពើពុករលួយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នក​រត់ការ​ច្បាប់​វិនិយោគ បានស្នើ​ដល់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋា​ន​គយ និង​រដ្ឋាករ គប្បី​សហការគ្នា​ត្រួតពិនិត្យ​មន្ត្រី​ថ្នាក់ក្រោម​ផង​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដោយ​សមធម៌​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីរាជការ​ខ្លះ​រក​ផ្ទះ​នៅ​មិនបាន​ប្រាក់ខែ​ចាយ​មិន​រួច​មួយខែ​ឡើយ ខណៈ​មន្ត្រី​មួយចំនួន​តូច ពិសេស​មន្ត្រី​គយ​ខ្លះ​មានផ្ទះ និង​ជាច្រើន​កន្លែង ព្រមទាំង​មាន​រថយន្ត​ស៊េរី​ទំនើបៗ​ទៀតផង​៕

117222761q