កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

រូប​ថត​ជា​ច្រើន​សន្លឹក​​ថ្មី​ៗ​បន្ថែម​ទៀត​ កំពុង​ធ្វើ​ឲ្យ​​គ្រប់​គ្នា​​​​​សង្វេគ​ចិត្ត​​អាណិត​​​​​ដល់​កុមារ​រងគ្រោះ​​ជនជាតិ​ស៊ីរី​ ក្រោយ​រង​ការ​​វាយ​ប្រហារ​តាម​អាកាស​​​​​នៅ​​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​​ទី​១​កញ្ញា ​​ម្សិលមិញ។

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

​​

ការ​វាយ​ប្រហារ​​​​ជា​ច្រើន​គ្រាប់​​​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី​​អាសាដ​ លើ​ក្រុម​ភេរវករ​​នៅ​ភាគ​ខាង​ជើង​ខេត្ត​ហាម៉ា បាន​​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​​​​ចំនួន​ ២៥​នាក់​​ ក្នុង​នោះ​មាន​កុមារ​តូច​ៗ​ចំនួន​ ៦​នាក់​ផង។

 

ក្រៅ​ពី​​នេះ​​មាន​​ក្មេង​ៗ​របួស​ជា​ច្រើន​​នាក់​ផ្សេង​​ទៀត ​ដោយ​សារ​គ្រាប់​បែក​​ភ្លើង​ រួច​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរពេទ្យ​​សង្គម​​​​ស៊ីរី-អាមេរិក​ នៃ​​ខេត្ត​ខាង​លើ។ រូប​ថត​​គួរ​ឲ្យ​រន្ធត់​មួយ​ គឺ​ក្មេង​ប្រុស​​​​អង្គុយ​លើ​គ្រែ​មន្ទីរពេទ្យ​​ ដោយ​​មាន​ភ្លើង​រលាក​​ឆេះ​រោល​​ពេញ​ខ្លួន ​​របក​ស្បែក​​​​ សក់​ឆេះ​អស់ ​និង​មុខ​ខ្មៅ​​គួរ​ឲ្យ​សង្វេគ។

 

​​យន្តហោះ​ចម្បាំង​​​ស៊ីរី​ ក៏​ត្រូវ​រង​ចោទ​ប្រកាន់​ថា​​បាន​​ទម្លាក់​គ្រាប់​បែក​ភ្លើង​​ទៅ​​លើ​សង្កាត់​​​ al-Waer កាន់​កាប់​​ដោយ​ក្រុម​ឧទ្ទាម នៅ​ទីក្រុង​ហូម​​​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ដែរ។

 

​​វេជ្ជបណ្ឌិត​​ម្នាក់​​​​​​​​​និយាយ​ថា​ “ក្រោយ​​​​យន្តហោះ​​ឈប់​ទម្លាក់​គ្រាប់​ អ្នក​ជំងឺ​​​ជា​ច្រើន​បាន​រលាក​​​​ភ្លើង និង​​​​ត្រូវ​​​​​ប្រើ​​ភក់​​​​លាប​​​ខ្លួន​ឲ្យ​ត្រជាក់​​​ ​ព្រោះ​​​​​គ្រឿង​បរិក្ខារ​ពេទ្យ​​កំពុង​ខ្វះខាត​ធ្ងន់ធ្ងរ”៕

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

ខ្លួន​លាបភក់​​ឲ្យ​ត្រជាក់ ព្រោះ​ខ្វះ​​ថ្នាំពេទ្យ

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

កុមារ​ស៊ីរី​គួរ​ឲ្យ​សង្វេគ​​ ក្រោយ​រង​វាយប្រហារ​ពី​រដ្ឋាភិបាល​ម្សិលមិញ

 

 

ចុចអាន៖ ក្មេង​ស្រី​តូច​ពី​​ស៊ីរី​ សម្រក់​ទឹក​ភ្នែក​​លើ​ឆាក The Voice ពេល​ច្រៀង​​ចម្រៀង​សុំសន្តិភាព​សម្រាប់​ប្រទេស​ខ្លួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail