គន្លឹះ៤យ៉ាង ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​បារាំង​បានថោក

គន្លឹះ៤យ៉ាង ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​បារាំង​បានថោក

ជារឿយៗ គេ​តែង​ឭ​ថា​ទៅ​ដើរ​លេងនៅ​អឺរ៉ុប​ត្រូវ​ចំណាយ​ច្រើន​ណាស់​លើ​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​ និង​ការ​ទស្សនា​កន្លែង​កម្សាន្ត​នានា។ មាន​អ្នក​ខ្លះ​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ថ្លៃ ដោយ​ហេតុ​ថា​ទិញ​បន្ទាន់​ ឬ​ទិញ​តាមរយៈ​ភ្នាក់ងារ​ទេសចរណ៍​ជាដើម។

 

 

ការ​រៀប​ចំ​គម្រោង​ច្បាស់​លាស់​ និង​មិន​តក់​ក្រហល់​ក្នុង​ការ​ធ្វើដំណើរ នោះ​អាច​ធ្វើឲ្យ​អ្នក​ចំណេញ​ប្រាក់​យ៉ាង​ច្រើន​ពី​ការចំណាយ​លើ​សំបុត្រ​យន្តហោះ។ អត្ថបទនេះ​នឹង​បង្ហាញ​ពី​តិចនិច​ ធ្វើ​យ៉ាង​ណា​ដើម្បីឲ្យ​ការចាយវាយ​នៅ​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​បារាំង ឬ​បរទេស​នានា​ដោយចំណាយអស់​តិច។

 

គន្លឹះ៤យ៉ាង ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​បារាំង​បានថោក

 

 

១. រៀបចំ​គម្រោង​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ធ្វើដំណើរ

 

បុគ្គល​មួយ​ចំនួន​ តែង​ចូលចិត្ត​ធ្វើ​សម្រេច​ចិត្ត​ក្នុង​ធ្វើដំណើរ​ទៅតាម​ចំណង់​ឬ​ការ​នឹកឃើញ ដោយ​មិន​បាន​គិត​ពី ហិរញ្ញវត្ថុ​ឡើយ។ មិនថ្វីទេ ប្រសិនបើ​ទិសដៅ​ធ្វើដំណើរ​មិន​ឆ្ងាយ​ ឬ​អ្នកមាន​ប្រាក់កាក់​ធូរធារ​ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ធនធាន​មាន​កម្រិត​ ឬ​ចង់​សន្សំ​ប្រាក់នោះ គួរ​ណាស់​តែមាន​គម្រោង​ច្បាស់​លាស់​ក្នុង​ការ​​ដើរហើរ។​

 

២. បំភ្លេច​នូវ​ការ​ទិញ​សំបុត្រយន្តហោះ​តាម​ក្រុមហ៊ុន​ទេសចរណ៍

 

ធ្លាប់​តែ​ទិញ​សំបុត្រ​យន្តហោះ​តាមរយៈ​ភ្នាក់​ងារ​ទេសចរណ៍​មែន​ទេ? តែ​យុគសម័យ​នេះ​ហើយ​ ឲ្យ​តែ​មាន Visa Card អាច​បញ្ជាទិញ​សំបុត្រ​យន្តហោះ​តាមOnline បាន​ដោយ​ចំណាយ​ប្រាក់​តិច និង​ចំណេញ​ពេល​វេលា​ ព្រមទាំង​អាច​មាន​ជម្រើស​ច្រើន​ថែមទៀត។

 

៣. ទិញ​សំបុត្រ​យន្តហោះតាម Online យ៉ាងតិច១​ខែមុន

 

ដើម្បី​រក​បាន​នូវ​​សំបុត្រ​យន្តហោះ​តម្លៃ​ថោក គេហទំព័រ www.alibabuy.com អាច​ឲ្យ​អ្នក​រក​បាន​នូវ​ជើង​ហោះហើរ​ពី​ក្រុមហ៊ុន​ជាច្រើន និង​គួរតែ​ទិញទុកយ៉ាងតិច​១ខែ​មុនការធ្វើ​ដំណើរ។

 

គន្លឹះ៤យ៉ាង ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​បារាំង​បានថោក

 

៤. ធ្វើដំណើរ​ចេញ​ពីក្រុងបាងកក ឬហូជីមិញ ទៅ​កាន់​ក្រុងប៉ារីស

 

ថ្វីត្បិត​តែ​ប្រលានយន្តហោះ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ពង្រើក និង​បង្កើនជើង​ហោះហើរ​ច្រើន​ជាង​មុនមែន ប៉ុន្តែ​ជើង​ហោះហើរ​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​មាន​វត្តមាន ឬការ​សហការ​ជាមួយ​នឹង​ព្រលានយន្ត​ហោះ​នៅ​ប្រទេស​កម្ពុជានៅឡើយទេ។ ដូច្នេះ​ការ​ធ្វើដំណើរ​ចេញ​ពី​ព្រលាន​យន្តហោះ​នៃ​ប្រទេស​ជិត​ខាង​របស់​យើង​អាច​ជួយ​សម្រួល​ និង​កាត់​បន្ថយ​ការ​ចំណាយ​បាន​។ ប្រសិនសិនបើ​អ្នកទិញ​សំបុត្រ​យន្តហោះ​យ៉ាងតិចមួយខែមុន អាចរកបានការធ្វើដំណើរ​ទាំងទៅ​និងមក តម្លៃចាប់​ពី​ ៤៥០ដុល្លារ ឡើងទៅ តាម​រយៈជើងហោះហើរ China Air, Gulf Air, Alitalia, ឬ Qatar ជាដើម៕

 

គន្លឹះ៤យ៉ាង ទិញ​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​បារាំង​បានថោក

 

 

 

ដោយ កើត-អ៊ូជេល ចន្ទ្រា