មើលទិដ្ឋភាពខួបកំណើតស្វាមីលោកជំទាវ ស្រីតូច ចំណាន បន្តិចមើលយ៉ាងម៉េចដែរ?

រូបភាពប៉ុន្មានសន្លឹកត្រូវបានចែកចាញពេញបណ្តាញសង្គមហ្វេសប៊ុក ដែលរូបភាពទាំងនោះបានបង្ហាញពីបរិយាកាសពិធីខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ក្រោមការរៀបចំទុកដាក់ពីឧត្តមភរិយាគឺលោកជំទាវ ស្រីតូច ចំណាន ដែលប្រិយមិត្តទាំងអស់ស្គាល់ថាជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីកន្លងមក ។

មើលទិដ្ឋភាពខួបកំណើតស្វាមីលោកជំទាវ ស្រីតូច ចំណាន បន្តិចមើលយ៉ាងម៉េចដែរ?

លោកជំទាវ ស្រីតូច ចំណាន បានរៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញបំផុតជូនចំពោះស្វាមីនៅគេហដ្ឋាន ព្រោះបើមើលទៅតាមរូបភាពនេះ គេមិនបានឃើញមានការរៀបចំធំដុំឡើយ តែជារៀបចំដ៏សាមញ្ញបំផុត គឺជាលក្ខណៈជួបជុំគ្រួសារប៉ុណ្ណោះ ។ ក្នុងទិដ្ឋភាពដ៏ពិសេសនេះ គេកត់សម្គាល់ឃើញលោកជំទាវ ស្រីតូច ចំណាន បង្ហាញភាពផ្អែមល្ហែមចំពោះប្តីផងដែរ ដោយការជូនផ្កាដ៏ស្រស់ស្អាតមួយបាច់បញ្ជាក់ពីទឹកចិត្តស្រឡាញ់ដល់ស្វាមី ជាមួយនឹងស្នាមញញឹមដ៏មានន័យមួយ។ រីឯកូនៗវិញគេឃើញនៅក្នុងដៃកាន់នំខួបម្នាក់មួយជូនឪពុក មើលទៅពិតជាមានសុភមង្គលក្រៃលែង ។

តាមរយៈរូបភាពដែលបង្ហាញពីពិធីខួបកំណើតដ៏មានន័យនេះដែរ យើងឃើញថា គ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន ព្រមទាំងកូនៗគឺជាគ្រួសារមួយដែលពោពេញទៅដោយសុភមង្គល និង កក់ក្តៅមួយ ដែលគ្រួសារដទៃតែងប្រាថ្នាចង់បានគ្រប់គ្នាៗ ។

ចង់ដឹងថា ទិដ្ឋភាពខួបកំណើតខាងលើបង្កបរិយាកាសរីករាយយ៉ាងណា សូមទស្សនារូបភាពទាំង ៨ សន្លឹកនេះដូចតទៅ ៖ សាកល

ប្រភព៖ pmhotnews


មើលទិដ្ឋភាពខួបកំណើតស្វាមីលោកជំទាវ ស្រីតូច ចំណាន បន្តិចមើលយ៉ាងម៉េចដែរ?

ដុងសិល្បះមែន! អនាគតល្អ អាអូនម៉ាប់!!!

មើលទិដ្ឋភាពខួបកំណើតស្វាមីលោកជំទាវ ស្រីតូច ចំណាន បន្តិចមើលយ៉ាងម៉េចដែរ?

នាយក្រូចបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះក្មេងស្រីច្រៀងបទ «ម៉ែ» (មានវីដេអូ)