តារា ៥ ដួង ចូលសម្ភាសនៅទូតអាមេរិកជាប់តែម្នាក់ប៉ុណ្ណោះ

នៅព្រឹកម៉ិញនេះ តារាចម្រៀងចំនួន៥ដួងដែលមាន ឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈបានចូលទូតអាមេរិកដើម្បីសំភាសន៍ លទ្ធផលចុងក្រោយក្នុងចំណោមតារាទាំង ៥ ដួង ដែលចូលសំភាសន៍នោះគឺ មានតែតារាមួយដួងប៉ុណ្ណោះ ដែលមានសំណាងត្រូវបានខាងស្ថានទូតអាមេរិកព្រមផ្តល់ទិដ្ឋាការឲ្យ ។

តារា ៥ ដួង ចូលសម្ភាសនៅទូតអាមេរិកជាប់តែម្នាក់ប៉ុណ្ណោះ

តារាទាំង៥ដួងនោះរួមមាន លោក ម៉ៅ ហាជី ករុណា ពេជ្រ អាន គុណកូឡា សុវត្ថិឌី ធារីកា និង សុន សន្យា ។ ប៉ុន្តែអ្នក ដែលមានសំណាងជាងគេនោះ គឺមានតែលោក ករុណា ពេជ្រ តែម្នាក់ប៉ុណ្ណោះ ដែល ត្រូវបានស្ថានទូតអាមេរិក ផ្តល់ទិដ្ឋាការដល់រូបលោក ។

បើតាមគម្រោង ករុណា ពេជ្រ នឹងត្រូវចេញទៅសហរដ្ឋអាមេរិក នៅអំឡុងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦ ដោយត្រូវស្នាក់នៅទីនោះរយៈពេល ២ ខែ ។ ប៉ុន្តែបើមានការគាំទ្រច្រើន អាចនឹងត្រូវសម្តែងនៅទីនោះ រហូតដល់ទៅបីខែ ។

ករុណា ពេជ្រ ពិតជាមានសំណាងណាស់ ទើបតែមកពីដើរកំសាន្តនៅប្រទេសបារាំងនិងជុំវិញអឺរ៉ុបមិនទាន់បានប៉ុន្មានផង ពេលនេះត្រៀមខ្លួននឹងចេញទៅសម្តែងនៅទឹកដីសហរដ្ឋអាមេរិកទៀត ៕ អាលីណា

ប្រភព៖ pmhotnews


Related Posts