យល់ដឹង! គួរទទួលទានទឹកតែប្រភេទណា និងនៅពេលណាខ្លះ ទើបផ្តល់អត្ថប្រយោជន៍ល្អ សម្រាប់សុខភាព?

ទឹកតែ ត្រូវបានចាត់ទុកថាជាភេសជ្ជៈម្យ៉ាង ដែលមានគុណភាពល្អចំពោះសុខភាព ហើយប្រសិនបើយើងជ្រើសរើស ពេលវេលាសមស្របសម្រាប់ទទួលទានវាទៀតនោះ គឺកាន់តែប្រសើរខ្លាំងមែនទែន។

ទឹកតែក្តៅអ៊ុនៗតែមួយកែវនៅក្នុងមួយថ្ងៃ ក៏អាចធ្វើឱ្យយើងទទួលបាននូវតម្លៃ និងផលប្រយោជន៍យ៉ាងច្រើន។ ហើយវានឹងពេញលេញល្អផងដែរ បើយើងជ្រើសរើសប្រភេទតែបានត្រឹមត្រូវ  និងដឹងថាគួរផឹកវានៅពេលដូចខាងក្រោមនេះ៖

១. ម៉ោង៨ព្រឹក៖ គួរទទួលទាន Mint Tea បន្ទាប់ពីអាហារពេលព្រឹកព្រោះវាល្អ សម្រាប់ការជួយដាក់រាងកាយ សរសៃប្រសាទឱ្យក្រោកឡើងជារៀងរាល់ថ្ងៃ។ ជាមួយនឹងក្លិនជីអង្កាមវាធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លឺថ្លា និងស្វាហាប់។ ចំណែកឯតែបៃតង និងតែអ៊ូឡុង (oolong)ក៏ជាជម្រើសមួយដ៏ល្អដែរសម្រាប់ការ ទទួលទាននៅព្រឹកនេះផងដែរ។

២. ម៉ោង១រសៀល៖ គួរទទួលទានតែ Red Tea ព្រោះវាផ្សំឡើងពីល្បាយគ្រឿងទេស ជាច្រើនប្រភេទដែលមានក្លិនក្រអូបប្រហើរ។ គួរក្រេបវាទាន់នៅក្តៅអ៊ុនៗបន្តិចម្តងៗ ឬត្រជាក់ៗក៏បានដែរ ដើម្បីជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ។ នេះគឺព្រោះ ដោយសារតែនៅក្នុងតែក្រហម សម្បូរម៉ាញេស្យូមល្អសម្រាប់ជួយដល់ ប្រព័ន្ធសរសៃប្រសាទនោះឯង។

៣. ម៉ោង៤ល្ងាច៖ គួរទទួលទានតែប្រភេទ Earl Gray Tea ដែលមានរសជាតិចាស់ បន្តិច ហើយវាគឺសមស្របបំផុត ព្រោះខណៈពេលនេះ ពោះរបស់យើងទំនេរគួរជ្រើស ទឹកតែមកក្រេបបែបក្លាសិកទើបល្អ។ ចំណែកឯក្លិនរបស់វាវិញនឹងជួយឱ្យយើងមាន អារម្មណ៍ស្រឡះចិត្ត ហើយយកល្អគួរជ្រើសមកទទួលទានគូជាមួយនឹង អាហារសម្រន់ខ្លះផង ដើម្បីបង្កើននូវសុខភាពល្អថែមទៀត។

៤. ម៉ោង៩យប់៖ Chamomile Tea គឺសាកសមជាងគេនៅពេលនេះ ពីព្រោះថាក្រពះ អាហារ ព្រមទាំងផ្នែកផ្សេងៗនៃរាងកាយត្រូវការសម្រាក។ ដូចនេះបើយើងផឹក ឬញ៉ាំ អាហារផ្សេងៗទៀតវាអាចបណ្តាលឱ្យរាងកាយ ត្រូវធ្វើការធ្ងន់ ប៉ុន្តែបើមានតែ ទឹកតែ ប្រភេទនេះវានឹងជួយជាជំនួយដល់រាងកាយ ឱ្យបានសម្រាកគ្រប់គ្រាន់គ្មានការរំខាន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹង! គួរទទួលទានទឹកតែប្រភេទណា និងនៅពេលណាខ្លះ ទើបផ្តល់អត្ថប្រយោជន៍ល្អ សម្រាប់សុខភាព?