អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

ជាធម្មតាគ្មាននរណាម្នាក់ អាចប្រាប់ខ្លួនឯងបានថា ត្រូវតែកើតទុក្ខ២៤ម៉ោងរហូត នោះទេ គឺតែងតែមានរឿងសប្បាយចិត្ត សើចក្អាកក្អាយសប្បាយរីករាយខ្លះហើយ។ មានអ្នកខ្លះត្រូវចំណុចសើចខ្លាំងពេក រហូតដល់រឹងពោះ ឈឺថ្គាមផងក៏មាន។

ហេតុនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការសើចសប្បាយជាអាការៈមួយដែល អាចធ្វើឱ្យមនុស្សយើង អាចមានសុខភាពល្អបានមិនតិចជាងការធ្វើលំហាត់ប្រាណ ជាប្រចាំនេះទេ ព្រោះការសើចបានបង្ហាញរូបភាពថា វាគឺមានហេតុផលល្អៗជាច្រើន នៅពីខាងក្រោយ ដែលបានផ្តល់ចំពោះអ្នក និងមនុស្សនៅជុំវិញខ្លួន។ ដូច្នេះក្រោយពីបានអានអត្ថបទនេះចប់ អ្នកនឹងដឹងកាន់តែច្បាស់ថា ហេតុអ្វីបានជា យើងគួរតែសើចឱ្យបានច្រើនក្នុងមួយថ្ងៃៗ នៃជីវិតរស់នៅរបស់យើងម្នាក់ៗ?

១. កាត់បន្ថយសម្ពាធឈាម (Decrease blood pressure) ៖ ចំពោះអ្នកជម្ងឺលើស សម្ពាធឈាម ការសើចអាចផ្តល់ជំនួយជួយសង្គ្រោះជីវិតបានមួយចំនួនដែរ។ ការអានរឿងកំប្លែងក្នុងកាសែត ទស្សនាវដ្តី មើលទូរទ្សន៍ ស្តាប់វិទ្យុនានា ដែលផ្ទុះសំណើច បានជួយសម្ពាធឈាមខ្ពស់ឱ្យថយចុះ កាត់បន្ថយហានិភ័យ នៃជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។

២. កាត់បន្ថយភាពតានតឹង (Release stress hormone) ៖ ជាទូទៅគេតែងតែបានកត់ សម្គាល់ឃើញថា ជាមួយនឹងការសើចអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ជួយកាត់ បន្ថយភាពតានតឹង ដែលធ្វើឱ្យប៉ះពាល់ដល់រាងកាយ។ វាជួយឱ្យប្រព័ន្ធ ការពារ រាងកាយល្អប្រសើរជាងមុន ថែមទាំងអាចបំពេញការងារបានល្អ និងលឿនជាងមុន មួយកម្រិត។

៣. ជំរុញប្រព័ន្ធភាពស៊ាំ (Stimulating immune system)៖ ធ្វើឱ្យ T-celll ដែលជា ទាហានការពារប្រចាំខ្លួន មានភាពរឹងមាំជួយកម្ចាត់មេរោគផ្សេងៗ ដែលចូលមកយាយីរាងកាយ។

៤. បំបាត់អាការៈឈឺចុកចាប់(Decrease pain)៖ សំណើចបានជួយធ្វើឱ្យអ្នកជម្ងឺភ្លេច ការឈឺចុកចាប់បានមួយពេលដែរ ដោយវាបានធ្វើឱ្យអរម៉ូននៃអារម្មណ៍រីករាយពីធម្មជាតិរសាយចេញមកដោយឯកឯងបានខ្លះ នាំឱ្យមាន ភាពស្រស់ស្រាយសប្បាយចិត្ត។

៥. ជួយឱ្យសាច់ដុំបានសម្រាកខ្លះ (Muscle relax)៖ កំពុងពេលសើច សាច់ដុំផ្សេងៗដែលមិនពាក់ព័ន្ធជាមួយត្រូវបានឈប់សម្រាកដែរ។ ហើយវាក៏ល្អ សម្រាប់សាច់ដុំពោះផង ដោយនឹងវា អាចធ្លាក់ចុះបានខ្លះដូចជាការហាត់ប្រាណ។

៦. សម្រួលការដកដង្ហើម(Improve breathing)៖ ការអស់សំណើចជារឿយៗ ធ្វើឱ្យសួតមានសុខភាពល្អ បណ្តេញជាតិពុល វាល្អសម្រាប់អ្នកដែលមានបញ្ហា ដំណកដង្ហើម។

៧. សម្រួលប្រព័ន្ធឈាមរត់៖ សំណើចជួយបំបាត់ការភ័យខ្លាច ឬបើអ្នកខ្ជិលទៅធ្វើលំហាត់ប្រាណ សូមផ្ដល់យោបល់ឱ្យរកការកំប្លែងខ្លីៗជំនួសវិញ ម្យ៉ាងដើម្បីជួយដុតកាល់ឡូរីផង។

៨. បណ្តុះកោសិកាឈាម៖ សំណើចគឺជាផ្នែកមួយដែលអាចធ្វើឱ្យកោសិកា ទាំងអស់ធ្វើការ ដោយវាមានគុណប្រយោជន៍ អាចជួយទប់ស្កាត់ការឆ្លងមេរោគ ប្រយុទ្ធប្រឆាំង និងជួយការពារប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

ក្រៅពីនេះនៅពេលដែលយើងមានអារម្មណ៍ល្អ យើងក៏អាចកើតគំនិតក្នុងការ ច្នៃប្រឌិត។ ម្យ៉ាងវិញទៀត វាក៏ជាការល្អដើម្បីបង្កើតការព្យាបាល​ដោយធម្មជាតិ ដែលនឹងត្រូវរកឃើញថា វាមានសក្តានុពលកើនឡើង ហួសពីការរំពឹងទុកទៀតផង។

ជាការពិតសំណើច គឺជាការធ្វើលំហាត់ប្រាណ ល្អបំផុតសម្រាប់បេះដូង។ វាគឺជាវិធី ធម្មជាតិដើម្បីបំបាត់ភាពតានតឹង ជួយបញ្ចេញសារធាតុពុលបានលឿន បង្កើនការ ចងចាំ បន្ថយអ័រម៉ូនដែលប៉ះពាល់ ដល់ប្រព័ន្ធប្រសាទរបស់យើង កាត់បន្ថយអរម៉ូន ស្ត្រេស ជំរុញអ័រម៉ូន cortisol នៅក្នុងតុល្យភាព។ នេះបណ្តាល ឱ្យប្រព័ន្ធភាពស៊ាំ និងកោសិការាងកាយរបស់យើង​ ក៏បានសម្រាកគ្រប់គ្រាន់ បង្ករអារម្មណ៍ស្រស់ស្រាយ មានភាពស្ងប់ស្ងាត់ ងាយស្រួលក្នុងការផ្តោតអារម្មណ៍ធ្វើរឿងអ្វីមួយ។

ជាទូទៅការសើចធ្វើឱ្យរាងកាយ មានការដកដង្ហើមចូលទៅក្នុងអុកស៊ីសែនក៏បាន ចូលទៅក្នុងរាងកាយគ្រប់គ្រាន់ ដំណើរឈាមរត់ល្អ រួមទាំងកោសិកាសរសៃប្រសាទ បេះដូង និងសួតក៏មានកម្លាំង ឯប្រព័ន្ធរំលាយអាហារក៏ល្អប្រសើរ ទប់ស្កាត់ជម្ងឺធាត់ ជម្ងឺក្រពះ និងពោះវៀនផងដែរ។ មិនតែប៉ុណ្ណោះ សំណើចធ្វើឱ្យយើងមានអារម្មណ៍ល្អ ដើម្បីមានជីវិតរស់រានតទៅមុខទៀត មិនសូវប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ ដូចជាជម្ងឺ បាក់ទឹកចិត្ត គ្មានភាពក្លាហាន បំបាត់ ទុក្ខវេទនា និងមានឥរិយាបថបើកចំហរទៅកាន់ ពិភពលោកជាមួយនឹងការគិតវិជ្ជមាន។ ចុងក្រោយគ្រាន់តែសើច សម្រាប់រយៈពេល ១៥-២0នាទី ប្រៀបបានទៅនឹងការធ្វើលំហាត់ប្រាណ បេះដូងប្រហែល៣៥នាទីផងដែរ។

តើការសើចមានប្រយោជន៍ចំពោះក្មេងៗដូចម្តេចខ្លះ?

អ្នកជំនាញបានផ្ដល់អនុសាសន៍ថា មនុស្សពេញវ័យគួរតែសើចឱ្យបាន ១៧ ដង ក្នុងមួយថ្ងៃហើយកុមារគួរតែសើច ឱ្យបាន៤0ដង​ ក្នុងមួយថ្ងៃ ដើម្បីទទួលបាននូវ សុខភាពល្អ។ ស្តាប់ទៅហាក់ដូចជាមានការលំបាកបន្តិច ប៉ុន្តែជាការពិតសម្រាប់កុមារ ជាធម្មតាកុមារដែលមានសុខភាពរាងកាយល្អ និងការអភិវឌ្ឍរឹងមាំ គឺមកពីពួកគេមានសុខភាពផ្លូវចិត្តល្អ ប្រកបទៅដោយសុភមង្គល។

ទន្ទឹមនឹងនេះដែរ គួរកត់សម្គាល់ថា កាលណាក្មេងសើចសប្បាយ «អ័រម៉ូនដូប៉ាមីន» ដែលជាសមាសធាតុពាក់ព័ន្ធ នឹងការសិក្សាការចងចាំ ចលនាអរម៉ូននេះនឹងជួយកាត់ បន្ថយភាពតានតឹង បន្ថយកម្រិតនៃអ័រម៉ូន cortisol ដែលជាអរម៉ូនអាចបង្កឱ្យមាន ជម្ងឺធ្លាក់ចុះ និងស្ថិតនៅក្នុងតុល្យភាពល្អមួយ។

លើសពីនេះទៀតសំណើច វាធ្វើឱ្យក្មេងអាចដកដង្ហើមអុកស៊ីសែន ចូលទៅក្នុង ខួរក្បាលបានច្រើនជួយអភិវឌ្ឍប្រាជ្ញាស្មារតី និងបញ្ញា ឯអត្រានៃចង្វាក់បះដូង ក៏ដើរបានល្អ សម្ពាធឈាមធ្លាក់ចុះអនុញ្ញាត​​​​ ឱ្យប្រព័ន្ធមុខងាររំលាយអាហារ មានប្រសិទ្ធភាពលឿនជាងមុន។

នេះជាមូលហេតុដែលអ្នកគួរតែជម្រុញកូនតូចៗ ឱ្យសើចបានច្រើន មិនគួរមើលរំលងទេ ហើយកុំភ្លេចលើកទឹកចិត្តកុមារ​​​ ដើម្បីសើចជាមួយគ្នា។

ដូច្នេះសរុបមកផលប្រយោជន៍ជាច្រើន​ នៃសំណើចគឺល្អណាស់សម្រាប់អ្នកគ្រប់គ្នា តាំងពីកុមាររហូតដល់មនុស្សពេញវ័យ។ ចុះក្នុងខណៈពេលឥឡូវនេះ តើអ្នកសើចហើយឬនៅ? បើមិនទាន់បានហើយទេប្រយ័ត្នស្តាយក្រោយណា៎៕

ប្រភព៖   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!

អត្ថប្រយោជន៍ នៃការសើចច្រើនចម្រើនអាយុ សម្រាប់មនុស្សគ្រប់វ័យ!