៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

Periorbital dark circles (គេតែងតែស្គាល់ថាជា dark circles) គឺជាស្នាមជាំខ្មៅ ដែលមាននៅជុំវិញបរិវេណភ្នែក។ បញ្ហានេះ ត្រូវបានគេជឿថាមកពី តំណពូជ ស្បែកស្ងួត យំច្រើន សម្លឹងកុំព្យូទ័រយូរពេក និងគេងមិនគ្រប់គ្រាន់។ ទន្ទឹមនឹងនេះដែរ វាក៏អាចបណ្តាលមកពីមូលហេតុជាច្រើនទៀត រួមមាន ៖

• ប្រតិកម្មស្បែក រមាស់ស្បែក និងជំងឺហឺត

ក្នុងករណីមានបញ្ហារមាស់ត្រង់ភ្នែក ក៏អាចធ្វើឲ្យរង្វង់ភ្នែកខ្មៅដែរ ដោយសារតែការអេះ ឬត្រដុសស្បែកជុំវិញភ្នែកនោះ។ អាហារមួយចំនួន ក៏អាចមានប្រតិកម្មធ្វើឲ្យសាច់ជុំវិញភ្នែកខ្មៅបានដែរ។ សូម្បីតែពេលកើត ជំងឺគ្រុនផ្តាសាយ ក៏ឃើញមានស្នាមដក់ក្រោមភ្នែកដែរ។

• ថ្នាំពេទ្យ

ថ្នាំពេទ្យមួយចំនួន អាចបណ្តាលឲ្យសរសៃឈាមរីក រួចធ្វើឲ្យមានស្នាមខ្មៅជុំវិញភ្នែកបាន។ ដោយសារតែកោសិកាក្រោមភ្នែក មានភាពទន់ខ្សោយ ទើបធ្វើឲ្យរងផលប៉ះពាល់ពី លំហូរឈាម បានយ៉ាងងាយស្រួល។

• ជំងឺខ្វះឈាមក្រហម

របបអាហារដែលខ្វះសារធាតុចិញ្ចឹម ឬរបបអាហារដែលមិនមានតុល្យភាព ជាពិសេសគឺ កង្វះជាតិដែក អាចធ្វើឲ្យមានបញ្ហាដល់ពណ៌សាច់ បរិវេណជុំវិញភ្នែក។ នេះមានន័យថា កោសិកាស្បែក មិនបានទទួលអុកស៊ីសែន បានគ្រប់គ្រាន់។

នៅក្នុងអំឡុងពេលមានផ្ទៃពោះ និងមករដូវ ធ្វើឲ្យស្បែកកាន់តែស្លេក រួចធ្វើឲ្យសរសៃឈាម ក្រមភ្នែក កាន់តែប៉ោង។

• ភាពអស់កម្លាំង

ការគេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យស្បែកមានសភាព ស្លេកស្លាំង បណ្តាលឲ្យឈាម នៅក្រោមស្បែក ឡើងប៉ោង និងមើលឃើញកាន់តែច្បាស់ (ប្រែជាមានពណ៌ខៀវ ឬពណ៌ខ្មៅ)។

• អាយុ

នៅពេលដែលមនុស្សយើង កាន់តែចាស់ ស្បែកក៏បាត់បង់ស្រទាប់កូឡាជែន (collagen) រួចធ្វើឲ្យស្បែកកាន់តែស្តើង និងដក់។

• Periorbital hyperpigmentation

Periorbital hyperpigmentation គឺកើតឡើង នៅពេល សារជាតិ មេឡានីន ត្រូវបានផលិតច្រើនពេក នៅត្រង់បរិវេណភ្នែក ដែលបណ្តាលឲ្យមានបញ្ហាខ្មៅរង្វង់ភ្នែក។

រង្វង់ភ្នែកខ្មៅ មិនមែនជាបញ្ហាស្បែកធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែវាធ្វើឲ្យអ្នកមើលទៅ ដូចជាមនុស្សអស់កម្លាំង ឈឺ និងកាន់តែចាស់។ ហេតុនេះ អ្នកអាចកំចាត់បញ្ហាដក់រង្វង់ភ្នែកខ្មៅ បានដោយវិធីសាមញ្ញៗ ស្រួលៗ ដូចខាងក្រោមនេះ ៖ 

១. ត្រសក់

ត្រសក់ អាចធ្វើឲ្យស្បែកមានពន្លឺ និងកម្ចាត់រង្វង់ភ្នែកខ្មៅ បានដោយធម្មជាតិ។ អ្នកគ្រាន់តែកាត់ ត្រសក់ជាចំនិតៗក្រាស់បន្តិច រួចទុកចោលក្នុងទូទឹកកកឲ្យបាន ៣០ នាទី។ បន្ទាប់មក យកចំនិតត្រសក់ទាំងនោះ មកដាក់ត្រង់បរិវេណភ្នែក (ឬពាសពេញផ្ទៃមុខក៏បាន) ប្រហែល ១០ នាទី រួចលាងទឹកចេញ។ អនុវត្តន៍ មួយថ្ងៃ ២ ដង ប្រហែលមួយអាទិត្យ។

វិធីមួយទៀតគឺ គាបយកទឹករបស់ផ្លែត្រសក់ រួចលាយជាមួយទឹកក្រូចឆ្មារ ក្នុងបរិមាណប្រហែលគ្នា រួចប្រើប្រាស់ សំឡី ជ្រលក់លាបលើបរិវេណភ្នែក។ ទុកចោល ១៥ នាទី បន្ទាប់មកលាងសម្អាត ដោយទឹកស្អាត។ អនុវត្តន៍វិធីនេះ ជារៀងរាល់ថ្ងៃ យ៉ាងតិច ១ អាទិត្យ។ 

២. ដំឡូងបារាំង

ដំឡូងបារាំង អាចជួយកម្ចាត់ បញ្ហាខ្មៅរង្វង់ភ្នែក និងអាការៈហើមភ្នេកទៀតផង។ អ្នកគ្រាន់តែហាន់ ដមឡូងបារាំងឲ្យល្អិត បន្ទាប់មកគាបយកទឹក រួចយកសំឡីជ្រលក់ទឹកដំឡូងបារាំង មកដាក់លើបរិវេណភ្នែក ឲ្យបាន ១០ ទៅ ១៥ នាទី។ លាងសម្អាតដោយ ទឹកស្អាត។ អនុសវត្តន៍មួយថ្ងៃ ម្តង ឬពីរដង ប្រហែល ២ ទៅ ៣ អាទិត្យ។

កាន់តែមានភាពងាយស្រួលជាងនេះ ប្រសិនបើអ្នកប្រើចំនិត ដំឡូងបារាំង មកជំនួស។ 

៣. ប៉េងប៉ោះ

លក្ខណៈសម្បត្តិ របស់ផ្លែប៉េងប៉ោះ គឺជួយបន្ថែមពន្លឺ ដល់ស្បែក យ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែ គាបយកទឹកផ្លែប៉េងប៉ោះ ១ ស្លាបព្រាបាយ លាតជាមួយក្រូចឆ្មារ កន្លះស្លាបព្រាបាយ។ បន្ទាប់មកលាបលើ បរិវេណរង្វង់ភ្នែកខ្មៅ និងទុកចោលឲ្យបាន ១០ នាទី រួចលាងទឹកជម្រះចេញ។ អនុវត្តន៍ វិធីសាស្រ្តនេះ មួយថ្ងៃ ពីរដង ប្រហែល ២ ទៅ ៣ អាទិត្យ។

អ្នកក៏អាចកិនផ្លែប៉េងប៉ោះ ជាមួយក្រូចឆ្មារ និងអំបិល សម្រាប់ទទួលទានក៏បាន។ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត អ្នកគួរផឹកវាភ្លាមៗ មិនគួរទុកយូរទេ។ ទទួលទានភេសជ្ជៈនេះ មួយថ្ងៃ ម្តង ឬពីរដង តាមចំណង់ចំណូលចិត្ត ត្រឹម ១ អាទិត្យ។ 

៤. ក្រូចឆ្មារ

វីតាមីន C ដែលមានក្នុង ក្រូចឆ្មារ ក៏អាចបំបាត់ ស្នាមដក់ខ្មៅ ក្រោមរង្វង់ភ្នែកបានដែរ ដោយគ្រាន់តែ ច្របាច់យកទឹកក្រូចឆ្មារ លើសំឡី រួចដាក់លើបរិវេណភ្នែក។ ទុកចោលប្រហែល ១០ នាទី រួចលាងទឹកចេញ។ អនុវត្តន៍វិធីនេះ មួយថ្ងៃ ម្តង រយៈពេល ២ ទៅ ៣ អាទិត្យ។

បញ្ជាក់ ៖ ប្រសិនបើទឹកក្រូចឆ្មារធ្វើឲ្យស្បែក របស់អ្នករលាក ឬក្រហាយ អ្នកមិនត្រូវប្រើវិធីសាស្រ្តនេះទេ។ 

៥. កញ្ចប់តែ

ជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងតែ អាចកម្ចាត់រង្វង់ភ្នែកខ្មៅ និងភ្នែកហើមបាន ដោយបង្រួមសរសៃឈាម រួចបន្ថយការចាល់សារធាតុរាវក្នុងកោសិកា។ អ្នកគ្រាន់តែយក កញ្ចប់តែ (តែបែតង តែខ្មៅ.......) ទៅទុកក្នុងទូទឹកក ប្រហែលកន្លះម៉ោង។ ដាក់កញ្ចប់តែ លើភ្នែកទាំងសងខាង និងទុកវាចោល ប្រហែល ១០ ទៅ ១៥ នាទី រួចលាងទឹកចេញ។ អនុវត្តន៍ មួយថ្ងៃ ម្តង ឬពីរដង រយៈពេល ២ ទៅ ៣ អាទិត្យ។ 

៦. ប្រេងដូង

ការម៉ាស្សា ដោយប្រើប្រេងដូង គឺជាវិធីបែបធម្មជាតិមួយទៀត ក្នុងការកំចាត់ស្នាមរង្វង់ភ្នែកខ្មៅ ដោយសារវាមានជាតិសំណើម ជំរុញឲ្យស្បែកភ្លឺរលោង ការពារស្នាមជ្រីវជ្រួញ និងដក់ក្រោមភ្នែក។ អ្នកគ្រាន់តែយកប្រេងដូងឆៅ មកធ្វើការម៉ាស្សា នៅត្រង់បរិវេណភ្នែក រួចទុកចោល ២ ឬ ៣ ម៉ោង បន្ទាប់មកលាងទឹកចេញ។ អនុវត្តន៍វិធីនេះ មួយថ្ងៃ ២ ទៅ ៣ ដង រយៈពេល ២ ឬ ៣ ខែ ឬរហូតទាល់តែអ្នកពេញចិត្ត នឹងលទ្ធផល។ 

៧. កន្សែងត្រជាក់

កន្សែងត្រជាក់ អាចជួយសម្រួលលំហូរសរសៃឈាម ក្រោមភ្នែក និងជួយកាត់បន្ថយអាការៈហើមភ្នែក និងរង្វង់ភ្នែកទៀតផង។ អ្នកគ្រាន់តែ ជ្រលក់កន្សែងស្អាត ជាមួយនឹងទឹកត្រជាក់ ឬទឹកដោះគោត្រជាក់ រួចដាក់ស្អំពីលើភ្នែក ២ ទៅ ៣ នាទី។

មួយវិញទៀត អ្នកអាច យកដុំទឹកកក ២-៣ ដុំមករុំក្នុងកន្សែង រួចដាក់ស្អំពីលើភ្នែក ២ ទៅ ៣ នាទីក៏បាន។ អ្នកអាចប្រើកញ្ចប់តែកក ឬស្លាបព្រាក្លាសេ ជំនួសក៏បាន។ បន្តធ្វើវិធីនេះ មួយថ្ងៃ ២ ទៅ ៣ ដង។ 

៨. រមៀត

លក្ខណៈសម្បត្តិរបស់រមៀតគឺ ប្រឆាំងអុកស៊ីតកម្ម និងការពារការរលាកស្បែក ជាពិសេស ធ្វើឲ្យស្បែកជុំវិញភ្នែកកាន់តែទន់រលោង ទៀតផង។ អ្នកគ្រាន់តែ លាតម្សៅរមៀត ២ ស្លាបព្រាបាយ ជាមួយទឹករបស់ផ្លែម្នាស់ ដើម្បីឲ្យវាក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកយកមកលាបលើបរិវេណភ្នែក។ ទុលចោល ១០ នាទី រួចជូតចេញជាមួយនឹងក្រណាត់សើម តែទន់។ អនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ រហូតទាលតែអ្នកពេញចិត្ត៕ 

ប្រភព ៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!

៨ វិធី ដើម្បីកម្ចាត់បញ្ហា រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័សបំផុត!