អ្នក​រវល់​ធ្វើការ​ក្រុមហ៊ុន​ឯកជន អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​បាន

អ្នក​រវល់​ធ្វើការ​ក្រុមហ៊ុន​ឯកជន អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​បាន



រាជធានី​ភ្នំពេញ ៖ ចំពោះ​អ្នក​រវល់​ធ្វើការ​ក្រុមហ៊ុន​ឯកជន ឫ​បុគ្គលិក​មន្ត្រីរាជការ ​អាជីវករ​ កម្មករ និងអ្នកដែល​រវល់​ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​នោះ គឺ​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​បាន នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ​តាម​រយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២ ​កញ្ញា​ ​២០១៦​នេះ។

មន្ត្រី គ​.​ជ​.​ប លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង មាន​ចំនួន​ប្រមាណ​៩,៦​លាន​នាក់ នឹង​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​រយៈពេល​៣​ខែ នៅ​តាម​ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស មាន​ចំនួន​១៦៣៣​កន្លែង ត្រូវ​បាន​បើក​ដំណើរការ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ។ ដំណើរការ​ចុះ​ឈ្នោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​តាម​ឃុំ​-​សង្កាត់ សម្រាប់​ថ្ងៃ​ធ្វើការ​១​ស​ប្តា​ហ៍​មាន​៧​ថ្ងៃ ពី​ថ្ងៃ​ចន្ទ ដល់​អាទិត្យ ក្នុង​១​ថ្ងៃ​មាន​៨​ម៉ោង ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​១១​ថ្ងៃត្រង់ ហើយពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៥​ល្ងាច នឹងត្រូវ​បិទ។
សូម​បញ្ជាក់​ថា មិន​មានការ​ចុះ​ឈ្នោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​តាម​ឃុំ​-​សង្កាត់ នៅ​ពេល​យប់​នោះទេ ៕