គួរឲ្យសរសើរ! បុរសម្នាក់ ក៏ព្រោះតែក្តីស្រមៃ ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ដូចនិមិត្តរូបរបស់ខ្លួន Ronaldo សុខចិត្តលេងបាល់ទាំងពិការជើង (មានវីដេអូ)

បង់ក្លាដែស៖ ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែមាននូវក្តីស្រមៃរបស់ខ្លួន ទោះបីពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ជាក់ស្តែងដូច បុរសម្នាក់នេះ គាត់មានគោលបំណងចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ដូចនិមិត្តរូបរបស់ខ្លួន កីឡាករ Cristiano Ronaldo ប៉ុន្តែជាអកុសល ជើងទាំងពីររបស់គាត់ត្រូវពិការ ដោយសារគ្រោះថ្នាក់ក្នុងឧប្បទេវហេតុរថភ្លើង។ តែយ៉ាងណាមិញរឿងដែលគួរឲ្យសរសើរនោះ គឺគាត់មិនបានបោះបង់ចោលក្តីសង្ឃឹមនោះទេ មិនថែមតែប៉ុណ្ណោះ គាត់បានព្យាយាម និងសុខចិត្តលេងបាល់ទាត់ ទាំងពិការជើងទៀតផង។

យោងតាមប្រភពបានឲ្យដឹងថា បុរសពិការជើងទាំងគូ ម្នាក់នេះ មានឈ្មោះថា Mohammad Abdullah មកពីទីក្រុង Dhaka ប្រទេសបង់ក្លាដែស ដែលគាត់ធ្លាប់ជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ កាលពីជាង១០ឆ្នាំមុន ដោយសារត្រូវរថភ្លើងកិន ធ្វើឲ្យជើងរបស់គាត់បាក់ និងពិការតាំងពីពេលនោះមក។

លោក Mohammad Abdullah ដែលមានវ័យ២២ឆ្នាំ  ជាអ្នកគាំទ្រ និងស្រលាញ់កីឡាបាល់ទាត់ម្នាក់ និងមានក្តីស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ដូចនិមិត្តរូបរបស់គាត់ Cristiano Ronaldo ទៀតផង។

ប្រភពបានបន្តទៀតថា បុរសវ័យក្មេងម្នាក់នេះ ប្រកបកាងារគឺជាអ្នកលើកឥវ៉ាន់ឲ្យភ្ញៀវនៅស្ថានីយ៍រថភ្លើង លើសពីនេះទៀត ថ្មីៗនេះ រូបគេកំពុងទទួលបានការចាប់អារម្មណ៍ ដោយសារក្បាច់ទាត់បាល់របស់គាត់ ដ៏គួរឲ្យសរសើរ ថ្វីត្បិតពិការជើងក៏ពិតមែន។

រូបគេបាននិយាយថា «ខ្ញុំមិនដែលគិតថា ខ្ញុំអាចងើបឈរ ហើយអាចលេងបាល់ទាត់ ដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់នោះទេ ពីព្រោះតាំងពីខ្ញុំជួបគ្រោះថ្នាក់មក ខ្លួនប្រាណខ្ញុំគឺពឹងផ្អែកលើកៅអីសម្រាប់ជនពិការទាំងស្រុង»។ គាត់បន្តទៀតថា «ប៉ុន្តែចុងក្រោយ ខ្ញុំក៏ព្យាយាមជំនះខ្លួនឯង ហើយខំប្រឹងងើបឈរដោយគ្មានកៅអីរុញ ក្រោយមកទៀត ក៏ព្យាយាមរៀនដើរសាជាថ្មី»

គួរបញ្ជាក់ដែរថា Mohammad Abdullah ត្រូវបានម្តាយបង្កើតបោះបង់ចោលតាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ ដោយបន្សល់នូវ ឪពុក និងម្តាយចុង របស់គេជាអ្នកចិញ្ចឹមតាំងពីពេលនោះមក។ លុះមកដល់ឆ្នាំ ២០០១ គ្រោះថ្នាក់ដែលនឹកស្មានមិនដល់នេះ បានកើតឡើងចំពោះរូបគាត់ បណ្តាលឲ្យជើងទាំងពីរ ក្រោមភ្លៅទាំងសងខាង ត្រូវបាក់ទាំងស្រុង ក្លាយជាជនពិការមកដល់ពេលនេះ។

Abdullah ជាអ្នកស្រលាញ់បាល់ទាត់តាំងពីមិនទាន់ពិការមកម្ល៉េះ ប៉ុន្តែដោយសារតែគ្រោះថា្នក់នេះ បានធ្វើឲ្យគាត់អស់សង្ឃឹមមួយពេល និងលែងអារម្មណ៍បាល់ទាត់តទៅទៀត។ តែក្រោយមក ដោយសារតែ ពីមួយថ្ងៃទៅមួយថ្ងៃ គាត់ឃើញក្មេងៗលេងបាល់ទាត់នៅតាមដងផ្លូវ ដូច្នេះហើយក៏បានជំរុញចិត្តឲ្យគាត់បានចាប់ផ្តើមមានចំណាប់អារម្មណ៍ចង់លេងបាល់វិញ។

ទាក់ទងនឹងបញ្ហានេះដែរ Mohammad Abdullah បាននិយាយបញ្ជាក់ថា «ដំបូងខ្ញុំបានសុំក្មេងៗទាំងនោះ ដើម្បីចូលរួមលេងបាល់ជាមួយពួកគេដែរ ប៉ុន្តែត្រូវបានពួកគេបដិសេធ។ ក្រោយមកយូរៗទៅ ខ្ញុំក៏បានសុំក្មេងប្រុសម្នាក់ទៀតលេង បន្ទាប់មកគេក៏អនុញ្ញាតិ្ត ពេលនោះខ្ញុំក៏ចាប់ផ្តើមលេងមួយៗ បន្តិចម្តងៗ រហូតធ្វើឲ្យខ្ញុំកាន់តែ ប្រសើរឡើងទៅៗ» លោកបន្តទៀតថា «ពេលដែលខ្ញុំចាប់ផ្តើមលេងបាល់មក ពេលនោះមានគ្រូបង្វឹកបាល់ទាត់ម្នាក់ គាត់បានលើកទឹកចិត្តខ្ញុំឲ្យព្យាយាម ហ្វឹកហាត់ និងអនុវត្ត ក្រោយមកគាត់ក៏ចាប់ផ្តើមបង្វឹកខ្ញុំលេងបាល់តែម្តងទៅ ដែលធ្វើឲ្យខ្ញុំសព្វថ្ងៃនេះ អាចលេងបាល់បាន ដូចកីឡាករអាជីពដែរ»

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត