មួយវិនាទី! លោកយាយសល់តែវិប្បដិសារី

ខេត្តកណ្តាល ៖ ក្មេង​​ប្រុស​-ស្រី​​​៣​នាក់​បាន​លង់ទឹក​រណ្ដៅ​ដី​​​ដែល​គេ​ជីក​យក​​អាចម៍ដី​លក់ បណ្តាលឱ្យ​​ស្លាប់​ភ្លាម​ៗ​ ខណៈ​​​​ជីដូន​របស់​ពួកគេ​​ច្រូតស្មៅ លុះ​ច្រូតរួច​​ហើយ ​រក​មើល​ចៅ​ៗ​​មិនឃើញ​ ក៏​​ស្រែកផ្អើល​ដល់​ប្រជាពលរដ្ឋ​​ក្នុង​ភូមិ​ នាំគ្នាសង្ស័យ ក៏​​​ចុះ​រាវ​​ក្នុង​រណ្ដៅ​ដី​ក៏​​ឃើញ​សាកសព​ក្មេង​ទាំង​៣​នាក់នោះ​តែម្តង ​។

ហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង០១ និង១០​នាទី​រសៀល​​ថ្ងៃ​ទី​០១​​ កញ្ញា​ ២០១៦ ស្ថិតក្នុងភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គិរីវង់ ​ខេត្តតាកែវ ​។

​​ក្មេងរង​គ្រោះ​ទាំង​៣​នាក់​ដែល​​ស្លាប់ ​១-​ឈ្មោះ​ខន​ វ៉ា​រី​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ ​២​-ឈ្មោះ​ម៉ា​ណា​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ ​និង៣-​ឈ្មោះ​ខុន​មក​រា ​ភេទ​ប្រុស ​អាយុ​១១​ឆ្នាំ​ ​ពួកគេទាំង៣នាក់​ជាអ្នកភូមិជាមួយគ្នា។

លោក​​អធិការ​នគរបាល​ស្រុក​គិរីវង់​​បានឱ្យដឹង​​ថា ​មុន​ពេល​កើតហេតុ​ ស្ត្រី​ឈ្មោះរ​ស់ ឡុង ​​អាយុ​៥៤​ឆ្នាំ​ ត្រូវជា​យាយ​បង្កើត​របស់​ក្មេង​រង​គ្រោះ​ទាំង​៣​បាន​​ជិះ​ម៉ូតូដឹក​ចៅៗ​ទៅ​ច្រូតស្មៅ​ឱ្យ​​សេះ​ស៊ី​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ។ ដោយគាត់​រវល់​តែ​ច្រូតស្មៅនោះ ពេល​​ងាក​មក​រក​មើល​ចៅ​ៗ​ ស្រាប់តែ​មិនឃើញ​ទាំងអស់ ទើប​មានការ​ឆោឡោ​ឡើង ។

​បើ​តាម​ការសន្និដ្ឋាន​របស់​ប៉ូលិស​​ថា​ ប្រហែលជា​ក្មេង​ៗ​ទាំង​៣​នាក់​នោះ​ ក្ដៅ​​ក៏​​នាំ​គ្នា​ចុះ​មុជទឹក​​នៅ​ក្នុង​រណ្ដៅ​ដី​នោះ ​ទើបធ្វើ​ឱ្យ​​លង់​ស្លាប់​បែប​នេះ​ ព្រោះ​រណ្ដៅ​គេ​កាយដី​លក់​មានជម្រោះ​ជ្រៅ​ ​ទើប​ស្លាប់​ទាំង​៣​នាក់​តែ​ម្ដង​។