កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង

6 Videos


បើនិយាយដល់រឿងនៅលីវរបស់តារាស្រីល្បីៗ មិត្តអ្នកគាំទ្រប្រហែលជាបានដឹងខ្លះហើយថា តារាស្រីមួយចំនួនគឺមិនធ្លាប់ផ្តើមស្នេហ៍ឡើយ ហើយតារាស្រីខ្លះទៀត ទោះជាធ្លាប់ផ្តើមស្នេហ៍ តែមកទល់បច្ចុប្បន្ននេះ គឺក្លាយខ្លួនជានារីដែលមានបេះដូងនៅទំនេរ និង កាយនៅលីវ។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
១ អាំ ផាតឆារ៉ាផា
ចាប់ផ្តើមដំបូង គួរតែមិនអាចគេចពីកំពូលតារាស្រីសិចស៊ីរបស់ប្រទេសថៃ អាំ ផាតឆារ៉ាផា (Aum Patcharapa) ដែលនៅសុខៗ អាំ ផាតឆារ៉ាផា ចេញប្រកាសយ៉ាងបើកចំហ បញ្ឈប់ចំណងស្នេហ៍ជាមួយសង្សារហៃសូរលោក អែម ភិថាន យ៉ាងទាន់ហន់ រហូតដល់ថ្នាក់មានការ unfollow ក្នុង Instagramទៀត។ កាលពីមុន មួយគូនេះធ្លាប់ចែកផ្លូវគ្នាម្តងហើយព្រោះតែរឿងដែលមិនមែនជារឿង តែសម្រាប់លើកនេះ មើលទៅប្រហែលជាមិនអាចវិលមកដូចដើមវិញឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ ទាយាទមុខជំនួញពេជ្រដែលមានទុនរាប់ពាន់លានបាត ដូចជាកំលោះហៃសូលោក ហ្វៈលុក វៈរៈវុធ កំពុងតាមប្រមាញ់បេះដូងរបស់ អាំ ផាតឆារ៉ាផា តែក៏ត្រូវមើលថា អាំ ផាតឆារ៉ាផា ព្រមបើកបេះដូងទទួលយកឬយ៉ាងណា?

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
២ ពូ ប្រៃយ៉ា
តារាឯកស្រីក្នុងរឿង «ស្ថានសួគ៌នៃស្នេហ៍» (Dung Sawan Sarb 2015) ហើយក៏ជាតារាស្រីរបស់ប៉ុស្តិ៍លេខ ៣ ត្រូវបានទស្សនិកជនស្គាល់ថាជា ពូ ប្រៃយ៉ា (Poo Praiya) ក៏ប្រែខ្លួនមកតារាស្រីនៅលីវ បន្ទាន់ពីនាងបានផ្តាច់ទំនាក់ទំនងស្នេហាជាមួយប្អូនថ្លៃរបស់ ឈុំផូ អារ៉ាយ៉ា (Chompoo Araya) គឺកំលោះហៃសូរសង្ហារលោក ណូត វិសេត។ សម្រាប់ពេលនេះទោះជាមិនមានឋានៈជាសង្សារ តែឋានៈជាមិត្តជិតស្និទ្ធដឹងចិត្តដឹងថ្លើម គឺនៅតែរក្សា។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៣ ម៉ៃ ដាវីកា
តារាស្រីដែលមានព័ត៌មានវាយប្រហារមិនឈប់ក្នុងឆ្នាំ ២០១៦ គឺប្រាកដជាមិនអាចមើលរំលងពី ម៉ៃ ដាវីកា (Mai Davika) ព្រោះកន្លងមកទោះទៅចូលរួមកម្មវិធី ឬ ទៅសម្តែងខ្សែភាពយន្តសុទ្ធមានព័ត៌មានរិះគន់។ មកទល់ពេលនេះ ម៉ៃ ដាវីកា មិនដែលឮដំណឹងទាក់ទងនឹងព័ត៌មានរឿងស្នេហាជាមួយអ្នកណាឱ្យប្រាកដឡើយ គ្រាន់មានពាក្យចចាមអារ៉ាមថា បើនាងទៅសម្តែងជាមួយតួប្រុសរូបណា គឺចេះតែមានឮព័ត៌មានផ្សំផ្គុំជាមួយប្រុសម្នាក់នោះ។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៤ រីតា សៀរីតា
តួឯកស្រីក្នុងរឿង «ចំណងស្នេហ៍ចំនៀងផ្ទះ» (Jao Ban Jao Ruen) ក៏ជាតារាស្រីដែលទើបតែលាងសម្អាតបេះដូងឱ្យនៅទទេរស្អាត។ វាជារឿងដែលធ្វើឱ្យមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែល រីតា សៀរីតា (Rita Sririta) ស្នើសុំមិត្តប្រុសយូរឆ្នាំដែលជាតារាចម្រៀង ខ័ន ងើន បញ្ចប់ទំនាក់ទំនងដោយគ្មានហេតុផល ហើយជាពិសេសភាគីខាងប្រុសគឺនៅតែស្រឡាញ់នាងពេញបេះដូង តែក៏ធ្វើគ្រប់យ៉ាងបំពេញចិត្តនាង។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៥ យីង វីរៈវ៉ាន់
ចំពោះតួស្រីចិត្តអាក្រក់ក្នុងរឿង «កងដៃមាស» (Kam Lai Mas) ហើយក៏ជាពិធីករដ៏ល្បីឈ្មោះវោហារបាន យីង វីរៈវ៉ាន់ (Ying Veerawan) បានឱ្យបេះដូងសម្រាកពីស្នេហាអស់ពេលជាយូរមកហើយ ទោះបីជាពេលនេះមានកំលោះៗសង្ហារជាច្រើនរូប កំពុងតាមប្រមាញ់បេះដូងនាងក៏ដោយចុះ ក៏នាងតែងតែបដិសេធមិនព្រមបើកបេះដូងសោះឡើយ។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៦ តើយ ចារីណូផន
តារាស្រីវ័យ ២៦ ឆ្នាំ តើយ ចារីណូផន (Toey Jarinoporn) បានបង្កើនប្រជាប្រិយភាពរបស់ខ្លួនតាំងពីតួស្រីរង រហូតមកគ្រងតំណែងជាតួស្រីឯកក្នុងរឿង «បល្ល័ងផ្កា» (Bunlang Dok Mai) ដែលចាប់ដៃគូសម្តែងជាមួយលោក ម៉ារីអូ ម៉ូរឺ (Mario Muarer)។ ជាតារាស្រីម្នាក់ទៀត ដែលធ្វើឱ្យមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងបានប្រកាសចែកផ្លូវជាមួយតារាប្រុស អាឡិក រ៉េនដេល (Alex Rendell) ព្រោះកន្លងមកនេះ ទស្សនិកជនទាយថា មួយគូនឹងឈានចូលជីវិតអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗ។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៧ តេងម៉ូ ផាតារីតដា
សម្រាប់ តេងម៉ូ ផាតារីតដា (Tangmo Pataritda) ដែលធ្លាប់បង្កភាពភ្ញាក់ផ្អើលពេញពិភពសិល្បៈ ព្រោះនាងបានលេបថ្នាំសម្លាប់ខ្លួន បន្ទាប់ពីតារាប្រុសលោក តូណូ ផាឃីម (Tono Pakin) ប្រកាសផ្តាច់ទំនាក់ទំនាងតាមកញ្ចក់ទូរទស្សន៍ក្នុងពេលប្រគំតន្ត្រី។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ជីវិតរបស់នាងចាប់ផ្តើមស្រស់បំព្រងជាថ្មីម្តងទៀត តែក៏មិនទាន់ឃើញកំលោះរូបណាម្នាក់មកក្រវែលលួងលោមសុំបេះដូងនាងនៅឡើយទេ។

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង
៨ ផ្លយ ឆឺរមែន
ចំណែកឯតួស្រីក្នុងរឿង «បេសកម្មអុកឡុកស្នេហ៍» (Sai Lub Rai Ruk Puan) ដែលមានតម្លៃខ្លួនខ្ពស់ដួចជា ផ្លយ ឆឺរមែន (Ploy Chermarn) បានចែកផ្លូវយ៉ាងស្ងៀមស្ងាត់ជាមួយកំលោះកូនកាត់លោក ចន បានរៀបរយជាយូរមកហើយ។ ក្នុងចន្លោះពេលនេះ ជឿជាក់ថា ផ្លយ ឆឺរមែន កំពុងធ្វើចិត្តធ្វើថ្លើម មិនទាន់ចង់ភ្លក្សស្នេហាថ្មីទេ៕ ខេរី (ប្រភព៖ អឹមថៃ)

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង

កំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូងកំពូលតារាស្រី ៨ ដួង នៅលីវទាំងកាយ នៅលីវទាំងបេះដូង