បង្ក្រាបគ្រឿងញៀន នៅប្លុកត្រពាំងឈូក ចាប់មេលក់២នាក់ ម្ចាស់ផ្ទះសំណាក់ «មនោរម្យរីករាយ» ម្នាក់ និងអ្នកប្រើប្រាស់៩នាក់ ដកហូតថ្នាំ១៥កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រោមការបញ្ជាផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ ខៀវ សាម៉ន បានបន្តប្រតិបត្តិការចុះទៅបង្ក្រាប ករណីគ្រឿងញៀន នៅផ្ទះសំណាក់ «មនោរម្យរីករាយ» ផ្ទះលេខ៦A ច្រកទី៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយនេះ ត្រូវបានលោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» បានបញ្ជាក់ថា ចាប់ឃាត់ខ្លួនមេលក់គ្រឿងញៀន២នាក់ ប្រុសម្នាក់ និងអ្នកប្រើប្រាស់៩នាក់ (ប្រុស៣នាក់) និងឃាត់ស្រ្តីម្ចាស់ផ្ទះសំណាក់ម្នាក់ សរុប១២នាក់ ដកហូតថ្នាំញៀនបានធំតូច១៥កញ្ចប់ ក្នុងនោះពណ៌ខ្មៅ៤ កញ្ចប់ ជញ្ជីងថ្លឹង១ និងសំភារៈជក់មួយចំនួនធំ។

លោក យិន បញ្ញារិទ្ធ បានបន្តទៀតថា ការចុះបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង ក្រោយពេលដែលកម្លាំងនគរបាលរបស់លោក បានចុះបង្ក្រាប និងចាប់ខ្លួនមេចែកចាយគ្រឿងញៀន២នាក់ នៅខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចមិញ ដោយដកហូតថ្នាំចំនួន១៦កញ្ចប់ ធំតូច។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវយកទៅសួរនាំនៅការិយាល័យរបស់លោក ដើម្បីចាត់ការបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មេក្លោងជួញដូរ គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមន៍ជាច្រើននាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្រ្កាបមុខសញ្ញាមេក្លោង ជួញដូរគ្រឿងញៀនបានពីរនាក់ ក្នុងនោះ មានម្នាក់ជាស្រ្តីជនជាតិវៀតណាម និងដកហូតបានគ្រឿងញៀនចំនួន៣៥កញ្ចប់តូច-ធំ និងមធ្យម។

អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា បន្ទាប់ពីមានការចុះស្រាវជ្រាវ និងកំណត់លើមុខសញ្ញា ជនសង្ស័យច្បាស់ កម្លាំងនគរបាលក្រោមការ ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅព្រលប់ថ្ងៃទី១២ សីហា​បានបើក ប្រតិបត្តិការបង្រ្កាបលើមុខសញ្ញាជនសង្ស័យបានម្នាក់ឈ្មោះ ស៊ុន ពណ្ណារ៉ា ហៅរ៉ា អាយុ៣២ឆ្នាំ ជាមុសញ្ញាជួញដូរ គ្រឿងញៀន រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់ មធ្យមនិង២កញ្ចប់តូច។

លោកវរសេនីយ៍ទោ ចាន់ សុគីម បានបញ្ជាក់ឲ្យ ដឹងទៀតថា ក្រោយពីនគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីស្ថាប័នអយ្យការ ក៏ឈានទៅឃាត់ខ្លួនបន្តលើស្រ្តីជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង អាយុ២៧ឆ្នាំ នៅនិងលំនៅឋានក្នុង ឃុំស្នួល ស្រុកស្នួល និងបានឆែក ឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារសម្រាប់ម្រើឲ្យការជួញដូរ បានមួយ ចំនួនធំ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត