លោក គីម ជុងអ៊ុន ប្រហារជីវិត រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារតែអង្គុយមិនសមរម្យ ក្នុងអំឡុងពេលកិច្ចប្រជុំ

កូរ៉េខាងជើង៖ កាលពីពេលកន្លងទៅនេះ ប្រធានគណបក្សពលករកូរ៉េ ​និងជាមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន​​ បានបញ្ជាឲ្យកាត់ទោសប្រហារជីវិតរដ្ឋមន្រ្តីក្រសួងអបរំរបស់ខ្លួន ដោយការបាញ់សម្លាប់ ព្រោះតែរដ្ឋមន្រ្តីរូបនេះ អង្គុយក្នុងឥរិយាបថមិនសមរម្យពេលកិច្ចប្រជុំ។

បើយោងតាមប្រភពបានឲ្យដឹងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះឥរិយាបថអង្គុយរបស់លោក គីម យ៉ុងជីន វ័យ៦៣ឆ្នាំ។​​​​​ បើតាមអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង លោក ជុង ជុនហ៊ី បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ លោករដ្ឋមន្រ្តីក្រសួងអប់រំរូបនេះ បានអង្គុយក្នុងឥរិយាបថទាបជាងតុរបស់ខ្លួន។

យ៉ាងណាមិញ ខាងអ្នកនាំពាក្យមន្រ្តីកូរ៉េខាងត្បូង បានថ្លែងថា រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះ ធ្លាប់ត្រូវបានគេប្រទះឃើញ អង្គុយក្នុងឥរិយាបថមិនសមរម្យផងដែរ កាលពីសម័យកិច្ចប្រជុំលើកមុន នាថ្ងៃទី២៩ មិថុនា កន្លងទៅ គ្រាពេលដែលមេដឹកនាំ លោក គីម ជុងអ៊ុន តែងតាំងមន្រ្តីផ្សេងទៀត ជាប្រធាននាយកដ្ឋានការពារជាតិ។

គួរឲ្យដឹងដែរថា បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឲ្យដឹងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្រ្តីចំនួន២រូបផ្សេងទៀតរបស់កូរ៉េខាងជើង ត្រូវបានប្រហារជីវិតដោយកាំភ្លើងធំ (កាំភ្លើងសម្រាប់បាញ់យន្តហោះ) ដោយសារតែដេកលក់ ក្នុងអំឡុងពេលកិច្ចប្រជុំ ខណៈមេដឹកនាំលោក គីម ជុងអ៊ុន កំពុងនិយាយផងដែរ៕  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា  យោងតាមការ​ ដកស្រង់សម្តី របស់លោក Yun Byung-Se រដ្ឋមន្ត្រីការបរទេស នៃប្រទេស កូរ៉េខាងត្បូង ដែលបានថ្លែង នៅឯកិច្ចប្រជុំមួយ ក្នុងទីក្រុង សេអ៊ូល បានឲ្យដឹងថា លោក គីម ជុងអ៊ុន ដែលត្រូវបាន គេដឹងថា ជាមេដឹកនាំ វ័យក្មេង និង ផ្តាច់ការមួយរូប របស់ប្រទេស កូរ៉េខាងជើង បានចេញបញ្ជា ប្រហារជីវិត មន្ត្រីទាំងធំ ទាំងតូច របស់ខ្លួន អស់ចំនួន ៧០នាក់ មកហើយ គិតចាប់តាំងពី លោកឡើងកាន់កាប់ អំណាចបន្តពី ឪពុករបស់ខ្លួន គឺលោក គីម ជុងអ៊ីល។

ព័ត៌មានទាំងនេះ គឺទទួលបាន តាមរយៈការ អះអាងពី ភ្នាក់ងារ ស៊ើបការណ៍ជាតិ របស់ប្រទេស កូរ៉េខាងត្បូង តែក្នុងនោះ មិនមានការ បញ្ជាក់ថាតើ ព័ត៌មានអំពី ចំនួននៃមន្ត្រី ដែលត្រូវបាន លោក គីម​ ជុងអ៊ុន ប្រហារជីវិតនោះ បានមកដោយ របៀបណា នោះទេ។

ក្នុងនោះផងដែរ លោក Yun Byung-Se ក៏បានសង្កត់ធ្ងន់ ផងដែរថា “ការដឹកនាំ របស់លោក គីម ជុងអ៊ុន ក្នុងលក្ខណៈ ផ្តាច់ការ និងមិនមាន ក្តីមេត្តាបែបនេះ អាចជះឥទ្ធិពល ទៅដល់បណ្តា ប្រជាជននៃ ប្រទេស កូរ៉េខាងជើង ដែលកំពុងធ្វើការ នៅឯក្រៅប្រទេស និងអាចនាំឲ្យ ពួកគេធ្វើការ រត់ចោលស្រុក លែងហ៊ានចូល ក្នុងប្រទេស របស់ខ្លួន សារជាថ្មីទៀត”។

គួរបញ្ជាក់ផងដែរ នេះគឺជាព័ត៌មាន សំងាត់ថ្មីមួយទៀត ដែលត្រូវបាន ទម្លាយដោយ ភ្នាក់ងារឈ្លប យកការណ៍ របស់ប្រទេស កូរ៉េខាងត្បូង ដោយបង្ហាញអំពី ចំនួននៃមន្ត្រី របស់ប្រទេស កូរ៉េខាងជើង​ ដែលត្រូវបាន ប្រហារជីវិត ក្រោមរបបដឹកនាំ ផ្តាច់ការ របស់លោក គីម ជុងអ៊ុន ហើយមន្ត្រី ទាំងនោះ ក៏រាប់បញ្ចូល ទាំងលោក Jang Song Thaek ដែលត្រូវជាពូ របស់លោក គីម ជុងអ៊ុន រួមនឹងលោក Hyon Yong Chol រដ្ឋមន្ត្រីនៃ ក្រសួងការពារជាតិ របស់កូរ៉េខាងជើង ផងដែរ ដែលពួកគាត់ សុទ្ធតែត្រូវ លោក គីម ជុងអ៊ុន ចេញបញ្ជា ដោយផ្ទាល់ ក្នុងការប្រហារ ជីវិត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោក គីម ជុងអ៊ុន ប្រហារជីវិត រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារតែអង្គុយមិនសមរម្យ ក្នុងអំឡុងពេលកិច្ចប្រជុំ

លោក គីម ជុងអ៊ុន ប្រហារជីវិត រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារតែអង្គុយមិនសមរម្យ ក្នុងអំឡុងពេលកិច្ចប្រជុំ

លោក គីម ជុងអ៊ុន ប្រហារជីវិត រដ្ឋមន្រ្តីក្រសួងអប់រំ ដោយសារតែអង្គុយមិនសមរម្យ ក្នុងអំឡុងពេលកិច្ចប្រជុំ