នាយកការិយាល័យសុខាភិបាល នៃកងទ័ពជើងគោក នាំនារីធ្វើការនៅហាងឡើងក្រេបទឹកឃ្មុំ នៅផ្ទះសំណាក់ «នីតា» គាំងបេះដូងស្លាប់

(ភ្នំពេញ)៖ នាយការិយាល័យសុខាភិបាល នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ត្រី ឡាច សុមេធ អាយុ៥៦ឆ្នាំ បានគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ «នីតា» ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរងគ្រោះកំពុងក្រេបទឹកឃ្មុំ ជាមួយនារីហាងម្នាក់។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងបន្ទប់លេខ៥ នៃផ្ទះសំណាក់ខាងលើ។

មន្រ្តីនគរបាលបានបន្តទៀតថា ជនរងគ្រោះដែលជាវេជ្ជបណ្ឌិតទៀតផងនោះ មានជម្ងឺទឹកនោមផ្អែម និងលើសឈាម ស្រាប់តែកំពុងក្រេបទឹកឃ្មុំជាមួយនារីហាងនោះ ក៏គាំងបេះដូងរហូតដាច់ខ្យល់ស្លាប់តែម្តង។

នារីដែលត្រូវមានមន្រ្តីយោធារូបនេះ នាំទៅដេកក្នុងតម្លៃ៥០ដុល្លារមានឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ មុខរបរបំរើការងារនៅភោជនីយដ្ឋាន រាត្រីពន្លឺថ្មី។

ក្រោយមានករណីនេះកើតឡើងកម្លាំងនគរបាលបច្ចេកទេស និងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យសព ហើយបានបញ្ជាក់ថា ការស្លាប់របស់គាត់ គឺបណ្តាលមកពីគាំងបេះដូងមែន។ ក្រោយពីពិនិត្យរួច កម្លាំងសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៥០​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ កន្លងទៅ ស្ថិត​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុងភូមិ​ថ្មី ក្រុម​៨ ភូ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹ​ថា ជន​រង​គ្រោះ​ឈ្មោះ ECKARO JOACHIM អាយុ​៦៤​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ។ ចំណែក​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្មោះ ថៃ កូ​ឡាប ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។

ក្រោយ​ពី​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយសារ​គាំងបេះដូង​។

ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​រិះគន់​ថា មក​ពី​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ ទើប​មុខរបរ​រកស៊ី​ផ្លូវភេទ​នេះ​អាច​បើក​បាន​ទាំង​រលូន ដោយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​, អាហារ​ដ្ឋា​ន និង​ខារ៉ាអូខេ ហើយ​ទាល់តែ​មាន​ហេតុការណ៍​បែប​នេះ ទើប​បែកធ្លាយ​ថា ក្នុង​ហាង​នោះ​មាន​សេវា​ផ្លូវភេទ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត