លោក ថោង ខុន អំពាវ​នាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅប្រទេសសឹង្ហបុរី​ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ វីរុស​ Zika

(ភ្នំពេញ)៖ ឆ្លើយតបនឹងការរីករាលដាលវិរុស Zika នៅប្រទេសសឹង្ហបុរី, ភ្លាមៗលោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវ​នាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅប្រទេសសិង្ហបុរី​ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះ វីរុស​ Zika។

ការអំពាវនាវរបស់ លោក ថោង​ ខុន បានធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ វីរុស​​ Zika បន្ទាប់ពីជំងឺដ៏កាចសហាវមួយនេះកំពុងរីករាលដាល នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរី មានករណីនេះកើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និង ម៉ាឡេស៊ី១ ករណី។

ជាមួយនេះផងដែរ ទាក់ទងនឹងករណី វីរុស ​Zikaនេះ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក៏បានត្រួតពិនិត្យលើកីឡាករកម្ពុជា ដែលបានត្រឡប់ពីការប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលផងដែរកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។ ការត្រួតពិនិត្យ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា កីឡាករកម្ពុជា មានសុខភាពល្អធម្មតា និងមិនមានការឆ្លងនូវវីរុសណាមួយប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់ឡើយ។

សូមជំរាបថា ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃព្រហស្បតិ៍ អ្នកឆ្លងវីរុស Zika ៣១ករណីទៀតត្រូវបាន ក្រុមគ្រូពេទ្យរកឃើញ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុស ដែលមានដើមកំណើតមកពីសត្វមូស បានកើនឡើងដល់ ១៥១នាក់ហើយនៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

ការរីករាលដាលនៃវីរុស ​Zika នេះ កំពុងតែបង្កការព្រួយបារម្ភដល់ពិភពលោក ជាពិសេសប្រទេសដែលកំពុងក្លាយជាមុខសញ្ញា ដែលអាចនឹងឆ្លងរីករាលដាលដល់។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនកំពុងតែអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុស ​Zika ដែលអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋដោយនឹកស្មានមិនដល់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរីមានករណីនេះ​ កើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និងម៉ាឡេស៊ី១ករណី។

ក្រសួងសុខាភិបាល បានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានករណីកុមារមានក្បាលតូច ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។

ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋា​​ន ប្រជាជននៅក្នុងសហគមន៍​ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន​ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត