ក្រសួងកសិកម្ម៖ មិនមានការយកកម្រៃសេវាក្រៅផ្លូវការ ពីការពន្យារពេលទទួលលិខិតថ្កោលទោសពីអ្នក ទើបប្រឡងចូលក្របខណ្ឌក្រសួងឡើយ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជាសាធារណៈថា មិនមានការកំណត់យកកម្រៃសេវាក្រៅផ្លូវការលើការសម្របសម្រួល ពន្យារពេលទទួលលិខិតថ្កោលទោសពីសិស្ស-និស្សិត ដែលទើបប្រឡងជាប់ចូលបម្រើការងារនៅក្របខណ្ឌក្រសួងនោះឡើយ។

ការចេញមកបញ្ជាក់របស់ក្រសួងកសិកម្ម បានធ្វើឡើងឆ្លើយតបទៅនឹងព័ត៌មានមួយចំនួន ដែលបានលើកថា មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង នៅក្នុងក្រសួងកសិកម្ម ពោលគឺមានការយកប្រាក់កម្រៃក្រៅសេវា លើការពន្យារលិខិតថ្កោលទោសពីសិស្ស និងនិស្សិត ដែលទើបប្រឡងជាប់ចូលបម្រើ ការងារក្នុងក្របខណ្ឌក្រសួងនាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងបានបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំបានកំណត់យកកម្រៃ សេវាក្រៅផ្លូវការ លើការសម្របសម្រួលពន្យារពេលទទួលលិខិតថ្កោលទោសពីសិស្ស-និស្សិត ទើបប្រឡងជាប់ឡើយ»។

តាមរយៈសេចក្តីជូនដំណឹងដដែលនេះ ក្រសួងបានបញ្ជាក់ប្រាប់ទៅសិស្ស-និស្សិត ដែលបានប្រឡងជាប់ថា ប្រសិនបើមានភាពមិនប្រក្រតី ណាមួយកើតឡើងពាក់ព័ន្ធការយកកម្រៃសេវាក្រៅផ្លូវការនេះ សិស្ស-និស្សិត អាចទាក់ទង និងរាយការណ៍ទៅក្រសួងជាបន្ទាន់តាមទូរស័ព្ទលេខ ០១២ ៨១៦ ៥៨១ ឬ ០១១ ៨១៨ ៧៩៨ ដើម្បីក្រសួងមានវិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ មានសិស្ស-និស្សិតចំនួន ២,៣៩៣នាក់ បានប្រឡងចូលបម្រើការងារក្នុង ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ សិស្ស និស្សិត ៣១៨នាក់ បានប្រឡងជាប់ដោយជោគជ័យ។

បើតាមមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងថា ក្រសួង បាននិងកំពុងដាក់លិខិតស្នើសុំទៅក្រសួងមុខងារសាធាណៈ ដើម្បីឲ្យសិស្ស និស្សិត ៣១៨នាក់ មានសិទ្ធិពេញលេញជាមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។ បន្ទាប់មកទើបធ្វើការបែងចែកការងារទៅតាមជំនាញរបស់ពួកគេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ទៅបំពេញទស្សនកិច្ច នៅប្រទេសអ៉ីស្រាអែល។

មន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា គោលបំណងសំខាន់ៗនៃដំណើរទស្សនកិច្ចនេះគឺ៖

១.ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ

២.ទាក់ទាញអ្នកវិនិយោទុនលើវិស័យកសិកម្ម ឲ្យមកវិនិយោគនៅកម្ពុជា

៣.សិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍ នូវដំណាក់កាល នៃការអភិវឌ្ឍន៏វិស័យកសិកម្ម រវាងប្រទេសទាំងពីរ

៤.សិក្សាអំពីភាពរីកចំរើន នៃបច្ចេកទេស និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលកសិករប្រទេសអ៉ីស្រាអែល កំពុងប្រើប្រាស់នៅ ក្នុងវិស័យកសិកម្ម

៥.ចូលរួមអបអរសាទរ ដល់និស្សិតអាហារូបករកម្ពុជាចំនួន១០០នាក់ ដែលបានបញ្ចប់ការសិក្សា ផ្នែកកសិកម្មនៅប្រទេសអ៉ីស្រាអែល៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងកសិកម្ម៖ មិនមានការយកកម្រៃសេវាក្រៅផ្លូវការ ពីការពន្យារពេលទទួលលិខិតថ្កោលទោសពីអ្នក ទើបប្រឡងចូលក្របខណ្ឌក្រសួងឡើយ

ក្រសួងកសិកម្ម៖ មិនមានការយកកម្រៃសេវាក្រៅផ្លូវការ ពីការពន្យារពេលទទួលលិខិតថ្កោលទោសពីអ្នក ទើបប្រឡងចូលក្របខណ្ឌក្រសួងឡើយ