វប្បធម៌កុលសម្ព័ន្ធមីយ៉ាន់ម៉ា មួយក្រុមនេះ ពាក់កងរុំនៅនឹង.ក ដើម្បីភាពស្រស់ស្អាត

មីយ៉ាន់ម៉ា៖ រូបថតជាច្រើនសន្លឹក បានលេចឡើងលើបណ្តាញអ៊ីនធឺណែត បង្ហាញនូវទិដ្ឋភាព ដ៏ស្រស់ប្លែកដែលមនុស្សភាគច្រើន ពុំធ្លាប់បានឃើញពីមុនមក ទាក់ទងជាមួយនឹង វប្បធម៌របស់ក្រុមកុលសម្ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគេសង្កេតឃើញថា ស្រ្តីជាច្រើននៅទីនោះ មានពាក់កងនៅនឹង.កតម្រួតគ្នា ធ្វើឡើងពីលង្ហិន ដែលមានសភាពខុសប្លែក ពីក្រុមកុលសម្ព័ន្ធ ឬជនជាតិភាគតិចដទៃទៀតផងដែរ។

បើតាមប្រភព បានឲ្យដឹងថា ក្រុមកុលសម្ព័ន្ធកាយ៉ាន រស់នៅក្នុងរដ្ឋ Kayah ភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា បានកាន់វប្បធម៌ដ៏ប្លែកមួយ មិនគួរឲ្យជឿ ដែលតម្រូវឲ្យស្ត្រីទាំងអស់ យកកងមកពាក់នៅនឹង.ក របស់ពួកគេ តាំងពីតូចមកម៉្លេះ ក្នុងគោលបំណងដើម្បី ពន្លូតឆ្អឹងកងក ឲ្យលូតឡើងខ្ពស់ ដោយមិនបារម្ភ ពីការឈឺចាប់អ្វីទាំងអស់។

ក្រុមកុលសម្ព័ន្ធកាយ៉ានជឿជាក់ថា វាគឺជាសញ្ញាមួយដែលបញ្ជាក់ពី ភាពស្រស់ស្អាតរបស់ស្រ្តី ក្នុងកុលសម្ព័ន្ធ នៅពេលដែល.ក របស់ពួកគេមានប្រវែងវែង ដែលជនជាតិឯទៀតមិនមានដូច រហូតទទួលបានការដាក់រហស្សនាមឲ្យថា “Giraffe”នារីហ្សីរ៉ាហ្វ (សត្វកវែង) ផងដែរ។

ប្រភពបន្តថា ដោយសារតែក្រុមកុលសម្ព័ន្ធកាយ៉ាននេះ រស់នៅក្នុងជីវភាពសាមញ្ញ ជាមួយនឹងវប្បធម៌ដ៏ប្លែកនេះហើយ ទើបបច្ចុប្បន្នបានទាក់ទាញភ្ញៀវទេសចរ ចូលទៅទស្សនាចាប់តាំងពីអំឡុងឆ្នាំ ២០១៤មក។

គួរឲ្យដឹងថា កម្រងរូបថតជាច្រើនថតកាលថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៦ ដោយភ្ញៀវទេសចរម្នាក់គឺលោក Dmytro Gilitukha អាយុ២៨ឆ្នាំ មកពីប្រទេសអ៊ុយក្រែន ។

បើតាមការរៀបរាប់របស់លោក Kmytro បានឲ្យដឹងថា រូបគាត់មានអារម្មណ៍ថា រូបភាពដែលគាត់ថតបាននេះ គឺសឹងតែមិនគួរឲ្យជឿឡើយ នៃវប្បធម៌ដ៏ចម្លែកមួយនេះ។ លោកនិយាយថា៖ «បើតាមការសាកសួរ ស្រ្តីនៃក្រុមកុលសម្ព័ន្ធទាំងអស់នោះ បានពាក់កងរុំ.ក របស់ពួកគេ តាំងពីក្មេងមកម៉្លេះ ហើយវាពិតជាមានទម្ងន់ធ្ងន់ខ្លាំងណាស់ ជាមូលហេតុធ្វើឲ្យផ្នែក ឆ្អឹងដងកាំបិត និងផ្នែកឆ្អឹងជំនីររបស់គេធ្លាក់ចុះ បណ្តាលឲ្យខូចរូបរាង ហើយធ្វើឲ្យឆ្អឹងកង.ក លូតខ្ពស់វិញ»

លោក Dmytro បន្តថា «ស្រ្តីម្នាក់ក្នុងចំណោមស្រ្តី ក្នុងកុលសម្ព័ន្ធទាំងអស់ បានដោះកងរុំ.កនោះចេញ ក្រោយពីរយៈពេល ៣សប្តាហ៍កន្លងទៅ ស្រាប់តែ.ក របស់នាងប្រែមកក្នុងសភាពធម្មតាវិញ។ វាពិតជាមិនគួរឲ្យជឿមែន។ មានទ្រឹស្តី និងការសាកសួរជាច្រើន ទាក់ទងនឹងមូលហេតុអ្វី ទើបបានជាស្រ្តីទាំងអស់នោះ បាននាំគ្នាពាក់កងរុំ.ក យ៉ាងដូច្នេះ...? អ្វីដែលទទួលបានមកវិញនោះ មូលហេតុសំខាន់គឺថា ពួកគេចង់ឲ្យមានការខុសប្លែក ពីជនជាតិភាគតិច ឬកុលសម្ព័ន្ធដទៃទៀត បូករួមជាមួយនឹងភាពស្រស់ស្អាត ឬអាចធ្វើឲ្យមានអាយុវែងផងដែរ» ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត