មិត្តភាព​ម្សិលមិញ ​ក្រុម​​បាល់ទាត់​កម្ពុជា​ឈ្នះ​វៀតណាម ​តែ​វាយ​សី​បាន​ត្រឹម​ស្មើ១ ​ចាញ់​១

ក្រុម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​យក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​តំណាង​នោះ ​បាន​យក​ឈ្នះ​ក្រុម​ភូមិភាគ​៧​របស់​វៀតណាម​ដោយ​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​កាល​ពី​ម្សិលមិញ​នេះ។

 

មិត្តភាព​ម្សិលមិញ ​ក្រុម​​បាល់ទាត់​កម្ពុជា​ឈ្នះ​វៀតណាម ​តែ​វាយ​សី​បាន​ត្រឹម​ស្មើ១ ​ចាញ់​១

 

ចំណែក​ឯ​វិញ្ញាសា​វាយ​សី​វិញ ​មាន​២​វិញ្ញាសា​គឺ​វាយ​ជា​គូ​បុរស​ និង​វាយ​ជា​គូ​បុរស​​នារី។ ដោយ​វិញ្ញាសា​នេះ​កម្ពុជា​បាន​ត្រឹម​តែ​ស្មើ​១​និង​ចាញ់​១​ប៉ុណ្ណោះ។ វាយ​គូ​បុរស ​កម្ពុជា​ចាញ់​វៀតណាម ២​សិត​ជាប់​គ្នា ខណៈ​ដែល​វាយ​គូ​បុរស​នារី ​ដែល​មាន​វត្តមាន​ឯកឧត្តម​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា ​ចូល​រួម​ប្រកួត​ផង​នោះ ​បាន​ត្រឹម​ស្មើ​ជាមួយ​វៀតណាម ១សិត​ទល់​និង​១​សិត​ដូច​គ្នា។ ចំពោះ​​វិញ្ញាសា​បាល់ទាត់​វិញ ​ក្រុម​តំណាង​កម្ពុជា​ឈ្នះ​៣-១ ​ដោយ​៣​គ្រាប់​នេះ​រក​បាន​ដោយ​កីឡាករ  លី សារ័ត្ន ​នារី​៤១ សួន វាសនា ​នាទី​៨៥ ​និង​ ម៉ែន មុន្នីរ៉ា ​នាទី​៩០+។

 

មិត្តភាព​ម្សិលមិញ ​ក្រុម​​បាល់ទាត់​កម្ពុជា​ឈ្នះ​វៀតណាម ​តែ​វាយ​សី​បាន​ត្រឹម​ស្មើ១ ​ចាញ់​១

 

លោក ​អោក សំណាង ​អ្នក​ចាត់ការ​ក្លឹប​ស្វាយរៀង​បាន​បញ្ជាក់​ថា​ការ​ប្រកួត​កីឡា​២ប្រភេទ​ខាង​លើ​នេះ គឺ​ដើម្បី​រក្សា​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ ខណៈ​ដែល​លទ្ធផល​ឈ្នះ​ចាញ់ ​មិន​មាន​អ្វី​សំខាន់​នោះ​ទេ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ផ្ដល់ឱ្យ