ឃើញតាបក់ដៃ ស្មានតែហៅទិញស្លឹកអំពិល លុះផ្អើលនាំគ្នាស្រក់ទឹកភ្នែក

ខេត្តកណ្ដាល ៖ លោក​យាយ​​​ចំណាស់​​មាន​អាយុ​៧០​ឆ្នាំឆ្នាំ​ បាន​ធ្លាក់​ពីលើ​ដើម​អំពិល​ស្លាប់​យ៉ាង​​អាណោចអាធ័ម ​ព្រោះ​តែចិញ្ចឹម
​ក្រ​ពេះ ដែល​ហេតុការណ៍នេះកើតឡើង ​​កាលពី​វេលា​ម៉ោង០​៩​ព្រឹក​​ថ្ងៃ​ទី​០២​ ​កញ្ញា ២០១៦ ស្ថិតនៅ​​ភូមិ​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល ។ លោកយាយ​រងគ្រោះមាន​​ឈ្មោះ​យិ​ន សុខ បេះ​ស្លឹក​អំពិល​លក់​ជា​ប្រចាំ​ថ្ងៃ​ ។

បើតាម​ការ​រៀបរាប់​ពី​អ្នកស្រុក​​​ថា គ្រួសារ​លោកយាយ​​រស់នៅ​២​នាក់​ប្តី​-ប្រពន្ធ ​មាន​វ័យចំណាស់​​​ដូច​គ្នា និង​មានមុខ​របរ​​ដើរ​បេះ​ស្លឹក​អំពិល​​​លក់ ដើម្បី​​​ប្រាក់​ទិញ​អង្ករ​ចិញ្ចឹម​ក្រ​ពេះ ។ អ្នក​ភូមិ​បន្ត​ថា ជា​រៀងរាល់ថ្ងៃ ​លោកតា​និង​លោកយាយ​ តែងតែ​ទៅ​បេះ​ស្លឹក​អំពិល​នៅ​ក្នុងភូមិ ​គ្រាន់បា​ន​​ដោះ​ដូរ​អង្ករ​ ។ នៅ​វេលា​ម៉ោង​ខាងលើ លោកតា​និង​លោកយាយ​ បណ្តើរគ្នា​ទៅ​បេះ​ស្លិ​កអំ​ពិល​ដូច​សព្វដង តែ​​ជា​អកុសល លោកយាយ​ឡើង​ដើម​អំពិល​មានកំ​ពស់​៥​ម៉ែត្រ ក៏​បាន​ងងឹតមុខ ​របូតដៃ​ធ្លាក់​មក​ដី​ បណ្ដាល​ឱ្យស្លាប់​ភ្លាម ។

គួរស​ង្វេ​ក​ទៅ​ទៀត លោកតា​ពេល​ឃើញ​លោកយាយ​ធ្លាក់​ពីលើ​ដើម​អំពិល​ស្លាប់ លុតជង្គង់​អោប​​សព​យាយ​លើកដៃ​ឡើង​លើ​បក់​រវិច​ៗហៅ​​អ្នកស្រុក​ទៅ​ជួយ ។ ដំបូង​គ្មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍ថា លោកយាយ​ធ្លាក់​ពីលើ​ដើម​អំពិល​ស្លាប់​នោះ គេ​ស្មាន​តែ​លោកតា​បក់ដៃ ឱ្យ​ជួយ​ទិញ​ស្លឹក​អំពិល ។ លុះ​ពេល​បានដឹង​ថា ​លោកយាយ​ស្លាប់​ ទើប​អាណិត​និង​បង្ហូរទឹកភ្នែក​គ្រប់​គ្នា ។ ​