នាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញ

6 Videos


កាលពីថ្ងៃទី ៣១ ខែសីហា ២០១៦ កំពូលតារាសម្តែងកូនកាត់ចិន-វៀតណាម នាង ចុង លីធី ហៅ (Chrsty Chung) វ័យ ៤៦ ឆ្នាំ និងជាអ្នកមេម៉ាយ ២ ភ្លើងបានបង្ហោះនូវរូបថតឈុតអាពាហ៍ពិពាហ៍ជាច្រើន សន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគឺឈុតអាពាហ៍ពិពាហ៍ដែលរចនាយកតាមម៉ូដឈុត «ហ៊ីប៉េកាំ ង» (ល្ខោនអូប៉េរ៉ា) ដើម្បីត្រៀមរៀបចំមង្គលការជាមួយនឹងតារាបង្ហាញម៉ូដចិន លោក ចាង លូនស៊ូ វ័យ ៣៤ ឆ្នាំ ព្រមទាំងអមដោយសារសរសេរថា ពិតជាសប្បាយរីករាយខ្លាំងណាស់ កាលដែលបានថតឈុតអាពាហ៍ពិពាហ៍ ម៉ូដល្ខោនអូប៉េរ៉ា ។
នាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញ
នៅក្នុងពិភពសិល្បៈនាង Christy Chung ធ្លាប់មានឈ្មោះបោះសម្លេងជាតារាសម្តែងដ៏សិចស៊ីបំផុត ។ នាងធ្លាប់រៀបការបាន ២ លើករួចមកហើយ និង មានកូនស្រី ៣ នាក់ ប៉ុន្តែអាពាហ៍ពិពាហ៍ ២ លើកមុននេះ គឺមិនដែលបានស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបែបនេះឡើយ ។ នាងក៏បានឱ្យដឹងទៀតថា ក្នុងមួយជីវិតនេះ ប្រសិនបើមិនបានស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបែបនេះទេនោះ គឺពិតជាមានការសោកស្តាយណាស់ ។ កាលពីឆ្នាំ ២០១៥ នាង Christy បានទាក់ទងស្គាល់លោក ចាង លូនស៊ូ នៅក្នុងកម្មវិធីទូរទស្សន៍មួយ ហើយថ្វីត្បិតតែពួកគេមានវ័យខុសគ្នារហូតដល់ទៅ ១២ ឆ្នាំក្តី តែចំណងស្នេហារវាងពួកគេទាំង ២ គឺស្រឡាញ់គ្នាយ៉ាងស្អិតល្មួត ។
នាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញ
នាង Christy និងលោក ចាង លូនស៊ូ គ្រោងរៀបអាពាហ៍ពិពាហ៍ជាផ្លូវការនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ ដូច្នេះនៅក្នុងថ្ងៃរៀបមង្គលការនោះ នាងនឹងស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតទាំងប៉ុន្មាន ឈុតនេះដែលនាងពេញចិត្តក្នុងមួយជីវិតរបស់នាង ហើយក៏មិនមានវប្បដិសារីយ៍តទៅទៀតដែរ ៕ គ ឡេង
នាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញនាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញនាង Chrsty Chung បង្អួតឈុត Pre-Wedding ៨ សន្លឹក ដ៏ទាក់ទាញ