នគរបាលស្រុកថ្មគោលបង្រ្កាបជនជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន២៩នាក់ ដកហូតថ្នាំ១៦កញ្ចប់ និងម៉ូតូ២១គ្រឿង

(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្រ្កាបជនជួញដូរគ្រឿងញៀន៣នាក់ និងអ្នកប្រើប្រាស់២៦នាក់ ព្រមទាំងដកហូតថ្នាំញៀន១៦កញ្ចប់ ម៉ូតូ២១គ្រឿង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុមទី៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។

មន្រ្តីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា បន្ទាប់ពីបានស៊ើបអង្កេត បានយ៉ាងច្បាស់លាស់ហើយ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចមក កម្លាំងជំនាញបានចុះចាប់ឃាត់ខ្លួន ជនសង្ស័យបាន៣នាក់ នៅផ្ទះរបស់ឈ្មោះ សឿម សីកូ ដែលក្នុងនោះ ជនសង្ស័យទាំង៣នាក់៖ ទី១-ឈ្មោះ ឈុន សុផល អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ វិន វឌ្ឍនា អាយុ២០ឆ្នាំ និងទី៣-ឈ្មោះតែ ប៊ុនលាង អាយុ៣៦ឆ្នាំ ព្រមទាំងអ្នកប្រើប្រាស់២៦នាក់ផ្សេងទៀត ដោយដកហូតបាន មានថ្នាំញៀនប្រភេទម៉ាទឹកកក១៦កញ្ចប់ ម៉ូតូ២១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវសាំរ៉ៃ២ដើម និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន​ មកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមច្បាប់ រីឯអ្នកប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចបានឃាត់ខ្លួន ចំនួន ២៦នាក់ ត្រូវបានធ្វើការអប់រំ ឬយ៉ាងណានោះ រង់ចាំលោកស្នងការ និងព្រះរាជអាជ្ញាសម្រេចនៅពេលក្រោយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា មុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋ នៅខណ្ឌពោធិសែនជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅចំណុចភូមិត្រពាំងពោធិ សង្កាត់ចោមចៅ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយធ្វើការដកហូតថ្នាំញៀន២កញ្ចប់ធំតូច ដែលមានតម្លៃពី២ពាន់ទៅ៣ពាន់ដុល្លារ (ជនសង្ស័យប្រាប់សមត្ថកិច្ច) ។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានកម្លាំង របស់លោកចាប់ខ្លួន នេះមាន ឈ្មោះ ជា សុភា អាយុ ២៧ ឆ្នាំ។ ក្រៅពីការដកហូតបានវត្ថុតាង ម្សៅក្រាមស ២កញ្ចប់ធំតូចនោះ កម្លាំងនគរបាលក៏បានដកហូត ម៉ូតូ ០១គ្រឿង ម៉ាក់ scopy ផងដែរ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពលក់ ចែកចាយគ្រឿងញៀនយ៉ាងខ្លាំង នៅតាមតំបន់ជាយក្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កូនៗរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទទួលផលអាក្រក់ពីគ្រឿងញៀននេះ។

សម្រាប់ជនសង្ស័យ និងវត្ថុតាងទាំងនេះត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត