ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ) ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ផ្តោត​សំខាន់​លើ​ការ​អប់រំ​កំពុង​ប្រារព្ធខួប​លើកទី​២០ របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ។ ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ អង្គការ ប៉េ អេស អឺ នឹង​ធ្វើ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង «ស្រកាមាស» នៅ​ថ្ងៃទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ នៅ​សាល​មហោ​ស្រព​ចតុមុខ។

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

 

«ស្រកាមាស» ជា​ខ្សែ​ភាពយន្ត​ដែល​និយាយ​ពីខ្សែ​ជីវិត​ពិត​របស់​កុមារ​រើស​សំរាម រួម​ទាំង​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​របស់​ប្តី​ប្រពន្ធ​ជនជាតិបារាំង បាន​បង្កើត​អង្គការ​ «ដើម្បី​ភាព​ញញឹម​នៃ​កុមារ» នេះ​ឡើង និង​ជួយ​ដល់​កុមារ​ប្រមាណ​ជាង១​ម៉ឺន​នាក់​ឱ្យ​ទទួល​បាន​ការ​អប់រំ ដើម្បី​ឱ្យ​ពួក​គេ​អាច​កសាង​អនាគត​ដ៏​ភ្លឺ​ស្វាង។

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

 

ស្ថាបនិក​ទាំងពីរ​រូប គឺ​លោក Christian និង​លោកស្រី Marie France des Pallières បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​ពួក​យើង​បាន​បង្កើត​អង្គការ​នេះ​ឡើង យើង​ទាំង​ពីរ​បាន​ប្រាប់​ខ្លួន​ឯង​ថា ប្រសិន​បើ​ក្នុង​អំឡុង​ពេល​នៃការ​ចូល​និវត្តន៍​របស់​យើង យើង​អាច​បង្កើត​នូវ​ភាព​ញញឹម​ដល់​កុមារ​ក្រីក្រ នោះ​គឺ​មាន​តម្លៃ​បំផុត។ ពិត​ប្រាកដ​ណាស់ ដើម្បី​ភាព​ញញឹម​នៃ​កុមារ ទោះបី​ជា​យើង​បង្កើត​ស្នាម​ញញឹម​ដល់​កុមារ​បាន​ត្រឹម​តែ​ម្នាក់ ក៏​យើង​ត្រូវ​តែ​ពុះពារធ្វើ​ការងារ​នេះ ហេតុ​ដូច្នេះ​បាន​ជា​អង្គការ​មួយ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា «ដើម្បី​ភាព​ញញឹម​នៃ​កុមារ»។

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»​លោក Christian និង​លោកស្រី Marie France des Pallières ស្ថាបនិកអង្គការ ប៉េ អេស អឺ

 

អង្គការ ប៉េ អេស អឺ បាន​បង្កើត​នៅ​ឆ្នាំ១៩៩៥ ដោយ​មាន​កម្មវិធី​គាំទ្រ​ជា​ច្រើន​ ដូចជា​ការ​ផ្តល់​អាហារ ការ​ស្នាក់​នៅ ការ​ថែទាំ​សុខភាព ការ​អប់រំ​ទូទៅ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការ​លើក​កម្ពស់​គ្រួសារ​ក្នុង​ន័យ​សម្រេច​ឱ្យ​បាន​នូវ​គម្រោង​អប់រំ​ប្រកប​ដោយ​ភាព​ជោគជ័យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជា​មូលដ្ឋាន​របស់​កុមារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

 

ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ អង្គការ ប៉េ អេស អឺ បាន​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​បន្ត​បន្ទាប់​ជាច្រើន​ដូច​ដែល បាន​ចែង​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​អង្គការ​មាន​កុមារ​ចំនួន ៣១០០ នាក់​កំពុង ត្រូវ​បាន​ឧបត្ថម្ភ​ការ​សិក្សា​ក្នុង​សាលា​រដ្ឋ និង​កុមារ​ចំនួន១២០០​នាក់​កំពុង​សិក្សា​ក្នុង​ថ្នាក់​ពន្លឿន ទាំង​ក្នុង​មណ្ឌល​របស់ អង្គការ ប៉េ អេស អឺ និង​សាលារដ្ឋ​ដៃគូ​មួយ​ចំនួន​ទៀត។ រី​ឯ​វិទ្យាស្ថាន ប៉េ អេស អឺ វិញ ក្មេង​ជំទង់​១៥០០​នាក់ កំពុង ទទួល​ការ​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​ត្រៀម និង​ក្នុង​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចំនួន៣ គឺ៖ សាលា​បដិ​សណ្ឋារកិច្ច និង​ទេសចរណ៍ សាលា​បច្ចេកទេស និង​សាលា​ពាណិជ្ជ សាស្ត្រ។ នៅ​មាន​កុមារ​ចំនួន​៧០០​នាក់​ផ្សេង​ទៀត​កំពុង ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​បន្ថែម​ផ្សេងៗ ដែល​ទាំង​នេះ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការធ្វើ​ឱ្យ​គម្រោង​អប់រំ​ទទួល​បាន​ជោគជ័យ។

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

 

ខួប២០ឆ្នាំ ប៉េ អេស អឺ ប្រារព្វ​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត រឿង «ស្រកាមាស»

 

ពីធី​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង «ស្រកាមាស» នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​មុនី​នាថ​សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ដៃគូ អង្គការ និង​តំណាង​រាជរដ្ឋាភិបាល​ប្រមាណ ៦០០ នាក់។

 

លើស​ពី​នេះ​ទៅ​ទៀត ខ្សែ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​បណ្តា​រោង​ភាពយន្ត​មួយ​ចំនួន​ដូចជា៖
Major Cineplex  by cellcard ពីថ្ងៃទី ១៣-១៦ ខែ​កញ្ញា ឆ្នាំ​២០១៦
Platinum Cineplex ពីថ្ងៃទី ១៥-១៨ ខែកញ្ញា ឆ្នាំ២០១៦ និង
Legend Cinema ពីថ្ងៃទី ១៦-១៩ ខែកញ្ញា ឆ្នាំ២០១៦

 

សំបុត្រ​អាច​រក​ទិញ​បាន​នៅ​តាម​រោង​ភាពយន្ត​នីមួយៗ ដោយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់ ទូរស័ព្ទលេខ ០៧៧ ៧៧២ ០៧៧ ឬ [email protected]