សហជីព​ស្នើ​ឲ្យ​កំណត់​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​ឆ្នាំ​២០១៧​យ៉ាង​តិច​ជិត​១៨០​ដុល្លារ

សហជីព​កម្មករ​ប្រមាណ​២០​ស្ថាប័ន ដែល​មក​ពី​គ្រប់​និន្នាការ សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ កញ្ញា នេះ ថា ពួកគេ​នឹង​ស្នើ​ទៅ​ក្រសួង​ការងារ ដើម្បី​ឲ្យ​កំណត់​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​នា​ឆ្នាំ​២០១៧ ឲ្យ​បាន​យ៉ាង​តិច ជិត​១៨០ដុល្លារ (១៧៩.)

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ក្រោយ​ពី​ការ​សម្រេច​នេះ ក្រុម​សហជីព​ទាំង​អស់​នឹង​ចូល​ជួប​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​៩ កញ្ញា ដើម្បី​ពិភាក្សា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​​របស់​ក្រសួង។

កាល​ពី​ឆ្នាំ​២០១៦ ក្រុម​សហជីព​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ កំណត់​ប្រាក់​ខែ​គោល​កម្មករ យ៉ាង​តិច ១៧៧​ដុល្លារ តែ​លទ្ធផល​គឺ​ក្រសួង​បាន​សម្រេច​ផ្ដល់​ប្រាក់ខែ​គោល​ដល់​កម្មករ ចំនួន​១៤០​ដុល្លារ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។