Costa “បើ​ខ្ញុំ​លេង​ឲ្យ Real ឬ​ Barca គេ​ប្រាកដ​ជា​ថា​ខ្ញុំ​ល្អ…”

Diego Costa បាន​ប្រតិកម្ម​​ជាមួយ​ក្រុម​អ្នក​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន ក្នុង​ការ​ប្រកួត​​ដែល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​ បែលហ្សិក​ ២-០ ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​តំបន់​អឺរ៉ុប។

 

Costa “បើ​ខ្ញុំ​លេង​ឲ្យ Real ឬ​ Barca គេ​ប្រាកដ​ជា​ថា​ខ្ញុំ​ល្អ…”Diego Costa

 

ការ​រិះគន់​ធ្វើ​ឡើង​ក្រោយ​កីឡាករ​សញ្ជាតិ​ដើម​ប្រេស៊ីល​ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​មិន​អាច​រក​គ្រាប់​បាល់​បាន​កាល​ពី​យប់​មិញ​ តែ​អ្នក​នាំ​សំណាង​ឲ្យ​អេស្ប៉ាញ​គឺ​ជា​ David Silva ២​គ្រាប់​ម្នាក់​ឯង ដែល​មាន​តួនាទី​ជា​ខ្សែ​បម្រើ​ទៅ​វិញ។
ឆ្លើយ​តប​នឹង​ ការ​វាយ​ប្រហារ​ពាក្យ​សំដី​អស់​ទាំង​នោះ Costa បាន​និយាយ​ថា៖ ខ្ញុំ​មាន​គុណភាព ខ្ញុំ​ស៊ុត​បញ្ចូល​ទី តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​លេង​មិន​សូវ​ល្អ ដូច​កីឡាករ​ទូទៅ។ ខ្ញុំ​មិន​លេច​ធ្លោ​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ដោយ​សារ​ខ្ញុំ​មិន​មែន​ជា​ជនជាតិ​ដើម ហើយ​បើ​សិន​ជា​ខ្ញុំ​លេង​នៅ Real Madrid ឬ Barcelona ពួក​គេ​នឹង​ថា​ខ្ញុំ​ធ្វើ​បាន​​ល្អ​មិន​ខាន៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English