មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន

6 Videos


កាលពីពេលថ្មីៗនេះ បុរសដែលជាមេចុងភៅសញ្ជាតិអង់គ្លេសម្នាក់ស្ទើរតែថ្លង់ត្រចៀកស្ដាប់អ្វីមិនឮមន្ទាប់ពីបានសាករស់ជាតិមីឆាមួយចានដែលគេឲ្យឈ្មោះថា «មីមរណៈ» ឬ «មីក្ដៅលើលោក» ។

មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន

បុរសជាមេចុងភៅខាងលើមានឈ្មោះ Ben Sumadiwiria អាយុ ២២ ឆ្នាំ មកពីទីក្រុងឡុងដ៍ ។ Ben Sumadiwiria និង មិត្តភក្ដិបានមកកម្សាន្តក្នុងទីក្រុងហ្សាហ្កាតា ( Jakarta ) ប្រទេសឥណ្ឌូណេស៊ី ហើយក៏បានចូលក្នុងភោជនីយដ្ឋានមួយកន្លែងដើម្បីភ្លក់រស់ជាតិមីឆាមួយចានដោយផ្សំគ្រឿជាមួយម្ទេសខ្មាំង ឬ ម្ទេសអាចម៍សត្វចំនួន ១០០ ផ្លែ ដែលអាចនិយាយបានថា ចំនួនម្ទេសប៉ុណ្នេះគឺហឹរជាងទឹកម្ទេសដល់ទៅ ៤០០០ ដងឯណោះ ។

មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន

ក្រោយពីបានបរិភោគមីមរណៈនេះរួចមិនទាន់អស់មួយចានផង Ben Sumadiwiria ចាប់ផ្ដើមបញ្ចេញប្រតិកមក្មដោយឡើងកម្ដៅចេញពីក្នុងខ្លួនដែលបណ្ដាលឲ្យមុខ និង ក របស់គេឡើងពណ៌ក្រហម មិនត្រឹមតែប៉ុណ្ណោះត្រចៀករបស់មេចុងភៅរូបនេះចាប់ផ្ដើមហ៊ឹងស្ដាប់អ្វីមិនឮរយៈពេល ២ នាទីទៀតផង ។

មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន

ដោយសារអាការៈក្នុងខ្លួនពិបាកទ្រាំដូចនេះ Ben Sumadiwiria ក៏បានប្រើមធ្យោបាយដើម្បីបន្សាបវាដោយផឹកទឹកកក និង ស្រោចទឹកលើក្បាល ដែលសកម្មភាពដូចនេះហាក់ដូចជាធ្វើឲ្យអ្នកដែលបានមើលវីដេអូឃ្លីបរបស់គាត់បានដឹងថា គាត់ពិបាកទ្រាំខ្លាំងបំផុត ។

មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន

គួរបញ្ចាក់ដែរថា ម្ទេសខ្មាំងចំនួន ១០០ គ្រាប់ដែលបានដាក់នៅក្នុងមីមរណៈ ឬ មីក្ដៅលើលោក នេះគឺមានកម្រិតហឹរនៅលើរង្វាស់ «Scoville» រហូតដល់តួលេខ ២០ លានឯណោះ បើប្រៀបធៀបជាមួយទឹកម្ទេសគឺមានកម្រិតហឹរត្រឹមតែ ៥០០០ ប៉ុណ្ណោះ ៕

( ប្រភព ៖ មេរ៉ឺ ) កុសល

មេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចានមេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចានមេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចានមេចុងភៅម្នាក់ ស្ទើរថ្លង់ត្រចៀក ក្រោយបានហូបមីមួយចាន