មិត្តស្រីផ្ទុះកំហឹងចាប់គ្រវែងនារីរាំស្រាតទៅនឹងដីទាំងកំរោល ក្រោយឃើញនាងរាំស្រើបស្រាលពីមុខសង្សារ (Video Inside)

យោងតាមវីដេអូឃ្លីប ដែលបង្ហោះចូលអ៊ីនធើរណេត, បុរសម្នាក់នៅក្នុងប្រទេសហ្វីលីពីន ដែលកំពុងរីករាយសប្បាយភ្នែកជាមួយសេវាកម្ម «ស្រីរាំស្រាត» កំដរ ត្រូវបានរំខានពីសំណាក់មិត្តស្រីរបស់គាត់ដែលផ្ទុះកំហឹងយ៉ាងខ្លាំង ។

បើតាមប្រភពឲ្យដឹង បុរសវ័យក្មេងម្នាក់ដែលជាសង្សារនារីផ្ទុះកំហឹងខាងលើនេះ បានគេចខ្លួនពីនាងទៅចូល «ក្លឹបរាំស្រាត» ដើម្បីបន្ធូរភាពតានតឹង ក្រោយធ្វើការពេញមួយថ្ងៃ ។

ទោះជាយ៉ាងណា បុរសរូបនោះ បានមើលស្រីរាំស្រាតនៅពីមុខខ្លួនពុំបានប៉ុន្មានវិនាទីផង ក៏ស្រាប់តែមិត្តស្រីរបស់គាត់ដែលពោរពេញដោយកំហឹង បានឡើងលើឆាក និងចាប់គ្រវែងស្រីរាំស្រាតនោះទៅនឹងដីតែម្តង ។

នារីនោះ បន្ទាប់មក បានទាញមិត្តប្រុសរបស់នាងចេញពីកៅអី និងអូសគាត់ចេញចេញពីក្លឹបបាត់ស្រមោល ៕


Related Posts