ប៉ូលីសបញ្ជាឲ្យបិទភោជនីយដ្ឋាន ក្រោយឃើញអ្នករត់តុស្រី២នាក់ស្លៀកសិចស៊ីពេក (Video Inside)

ម្ចាស់ភោគជនីដ្ឋានម្នាក់នៅក្នុងប្រទេសចិន និយាយថា គាត់បានទាក់ទាញអតិថិជនរាប់រយនាក់ តាមរយៈការជួលនារីវ័យៗក្មេងឲ្យបម្រើភ្ញៀវស្ថិតក្នុងសម្លៀកបំពាក់សិចស៊ី ។

ទោះជាយ៉ាងណា អ្នកជិតខាងមួយចំនួន មិនយល់ស្របនឹងគំនិតនេះ ដែលយកស្រីៗស្លៀកលិចលើលិចក្រោមបែបនេះ មកបម្រើភ្ញៀវនោះទេ ហើយពួកគេក៏បាននាំគ្នាដាក់ពាក្យបណ្តឹងទៅប៉ូលីស ។

បើតាមប្រភពឲ្យដឹង ភោជនីដ្ឋានជាច្រើននៅក្នុងតំបន់ឆ្នេរសមុទ្រដ៏ល្បីល្បាញ Hainna នេះ ពុំដែលមានបុគ្គលិកស្រីៗស្លៀកប៊ីគីនីបម្រើភ្ញៀវទេ ប៉ុន្តែ ទើបតែពេលនេះប៉ុណ្ណោះ ដែលលោក Hong Ri ម្ចាស់ភោជនីដ្ឋានឈ្មោះ «Musical Barbecue Restaurant» បានសម្រេចចិត្តជួលតារាម៉ូដែលរថយន្ត មកធ្វើជាអ្នករត់តុរបស់គាត់ ។

មនុស្សជាច្រើនបានសាទរជាមួយគំនិតនៃការធ្វើអាជីវកម្មដ៏ «ឆ្លាតវៃ» នេះរបស់គាត់ ។

ប៉ុន្តែ ទោះជាយ៉ាងណា ក្រោយរយៈពេលពុំបាន១សប្តាហ៍ស្រួលបួលផង, ប៉ូលីសបានមកដល់ និងបញ្ជាឲ្យ Ri បិទហាងរបស់ខ្លួនតែម្តង ។ ជាមួយគ្នានោះផងដែរ អាជ្ញាធរក៏បាននិយាយថា ការយកតារាម៉ូដែលរថយន្ត មកធ្វើជាអ្នករត់តុបែបនេះ ធ្វើជាទង្វើមួយពុំថ្លៃថ្នូរ និងឲ្យតម្លៃគ្នាទើបពេកហើយ ៕


Related Posts