ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ត្រៀម​ជួប​ហុងកុង​វិញ​នា​ខែតុលា​ និពន្ធដោយ : សឿន វណ្ណឌេត       September-02-2016, 4:59 pm         141

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​៦​ល្ងាច​នេះ ដើម្បី​ត្រៀម​ជួប​ហុងកុង​វិញ​នា​ខែតុលា​រូបពី​ហ្វេសប៊ុក​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ចាញ់​ក្រុម​ជ្រើស​ជាតិ​ហុងកុង ៤-២ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ Head to Head លើក​ទី​២ កាលពី​យប់មិញ នៅ​កីឡដ្ឋាន Mong Kok Stadium ក្នុង​ទីក្រុង​ហុងកុង នឹង​មកដល់​មាតុប្រទេស​កម្ពុជា​វិញ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ហុងកុង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក លី តែ​ហ៊ុន (Lee Tae Hoon)​ដែល​មិនអាច​នាំ​ជ័យជម្នះ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជូន​កម្ពុជា នឹង​មកដល់​មាតុប្រទេស​កម្ពុជា​វិញ​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា នេះ ក្រោយ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ហុងកុង ៤-២ នៅលើ​ទឹកដី​នៃ​ទីក្រុង​ហុងកុង កាលពី​យប់មិញ​។​

​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​មួយ​នេះ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង​វិញ​ម្តង នា​ថ្ងៃទី​៦ ខែតុលា ខាងមុខនេះ​។ ជំនួប​ជាមួយ​ក្រុម​ហុងកុង​នៅលើ​ទឹកដី​របស់ខ្លួន​នេះ វា​ជាការ​ផ្តល់ឱកាស​សងសឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា​សាង​កិត្តិយស​ជូន​ប្រទេសជាតិ​។

​គួរ​បញ្ជាក់ថា សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ Head to Head លើក​ទី​២ កាលពី​យប់មិញ នៅ​កីឡដ្ឋាន Mong Kok Stadium ក្នុង​ទីក្រុង​ហុងកុង កីឡាករ ច្រឹង ពលរដ្ឋ សម្រេចបាន​១​គ្រាប់​ជូន​កម្ពុជា​នៅ​នាទី​១៩ មុន​កីឡាករ ចាន់ វឌ្ឍនាកា សម្រេច​គ្រាប់​បាល់​ទី​២​នៅ​នាទី​៦១ ដែលជា​គ្រាប់​ចុងក្រោយ​សម្រាប់​កម្ពុជា មុន​ចាញ់​ក្រុម​ជម្រើសជាតិ​ហុងកុង ៤-២៕