ផ្កាយ១ទាហានម្នាក់នាំស្រីក្មេងចូលផ្ទះសំណាក់ឡើងឋានសួគ៌ គាំងបេះដូង «ស្លាប់លើបង្គង»

នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទម្នាក់មានតួនាទីជានាយការិយាល័យសុខាភិបាល នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក បាននាំស្រីក្មេងម្នាក់បម្រើការងារនៅភោជនីយដ្ឋានយីហោ «រាត្រីពន្លឺថ្មី» ចូលផ្ទះសំណាក់ឡើងឋានសួគ៌ បែរជាគាំងបេះដូង «ស្លាប់លើបង្គង» នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះនៅក្នុងបន្ទប់លេខ៥ នៃផ្ទះសំណាក់យីហោ «នីតា» ឋិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ផ្កាយ១ទាហានម្នាក់នាំស្រីក្មេងចូលផ្ទះសំណាក់ឡើងឋានសួគ៌ គាំងបេះដូង «ស្លាប់លើបង្គង»

មន្ដ្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជានាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែល «ស្លាប់លើបង្គង»ក្នុងផ្ទះសំណាក់នោះ មានឈ្មោះ ឡាច សុមេធ អាយុ៥៦ឆ្នាំ ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី «ផ្កាយ១» អត្តលេខ០០៩០០១ និងជាវេជ្ជបណ្ឌិតម្នាក់ផង ។

ផ្កាយ១ទាហានម្នាក់នាំស្រីក្មេងចូលផ្ទះសំណាក់ឡើងឋានសួគ៌ គាំងបេះដូង «ស្លាប់លើបង្គង»

សមត្ថកិច្ចមូលដ្ឋានបានបង្ហើបប្រាប់ឲ្យដឹងដែរថា មុនពេលកើតហេតុ លោកឧត្តមសេនីយ៍ ឡាច សុមេធ ដែលមានជំងឺទឹកនោមផ្អែម និងលើសឈាមជាប់ខ្លួនផងនោះ បាននាំស្រីក្មេងម្នាក់ឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋានយីហោ«រាត្រីពន្លឺថ្មី» ក្នុងតម្លៃព្រមព្រៀង៥០ដុល្លារអាមេរិក ចូលផ្ទះសំណាក់ឡើងឋានសួគ៌ ស្រាប់តែជួបរឿងអកុសលគាំងបេះដូង «ស្លាប់លើបង្គង» តែម្ដង ។

ផ្កាយ១ទាហានម្នាក់នាំស្រីក្មេងចូលផ្ទះសំណាក់ឡើងឋានសួគ៌ គាំងបេះដូង «ស្លាប់លើបង្គង»

លោក ឡាច សុមេធ អតីតជានាយទាហានថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០០៩០០១ ទទួលបានការដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី «ផ្កាយ១» ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៨៧ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ។ ក្រោយពីឡើងឋានន្ដរស័ក្ដិពាក់ផ្កាយ១ មិនដល់២ឆ្នាំផង ស្រាប់តែលោកឧត្តមសេនីយ៍ត្រី ឡាច សុមេធ បានទទួលមរណភាព «ស្លាប់លើបង្គង» បាត់ទៅហើយ ៕

Related