#luvkh យុទ្ធនាការបង្ហោះ​រូប​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​កម្ពុជា

ទាំង​អស់​គ្នា​ប្រហែល​ជា​ឆ្ងល់​ណាស់​មែន​ទេ ថា​ហេតុអ្វី​បាន​ជា​យើង​បង្កើត​យុទ្ធនាការ #luvkh ​(សញ្ញាទ្រុងជ្រូកluvkh) បង្ហោះ​រូប​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ប្រទេស​កម្ពុជា​នេះ​ឡើង ? គោល​បំណង​នៃ​ការ​បង្កើត​យុទ្ធនាការ #luvkh គឺ​ដើម្បី​លើក​កម្ពស់​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ និងឲ្យ​ឃើញ​ទឹកចិត្ត​ដែល​អ្នក​មាន​ចំពោះ​ប្រទេស​មួយ​នេះ។

 

ទន្ទឹម​នឹង​នេះ អ្នក​ទាំង​អស់​គ្នា​គឺ​អាច​ចូលរួម​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​អ្នក​បាន​តាម​រយៈ​បណ្ដាញ​សង្គម បី គឺ Facebook , Instagram  និង Twitter ដោយ​គ្រាន់​តែ​ប្រើ #luvkh ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ដើម​ខែ​កញ្ញា​នេះ​ទៅ ក្រោម​ការ​រៀប​ចំ​របស់​ Socialwall Asia សហការ​ជាមួយ Sabay។

 

#luvkh យុទ្ធនាការបង្ហោះ​រូប​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​កម្ពុជា

 

ការ​ចូល​រួម​បង្ហោះ​រូប​ភាព ឬវីដេអូរបស់អ្នក មិន​ចាំ​បាច់​តែ​ជា​រូបថត​ឬ​វីដេអូ​ដែល​ថត​ដោយ​អ្នក​អាជីព​​​​នោះ​ទេ ​ព្រោះ​គោល​បំណង​សំខាន់​ គឺ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​​​បង្ហាញ​ពី​​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាលបន្ថែម ជាមួយ​នឹង​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​ទាក់​ទង​ទៅ​នឹង​កម្ពុជា​​​ ដូច​ជាកេរ្ដិ៍តំណែល ប្រាង្គ​ប្រាសាទ ​រមណីយដ្ឋាន ទេសភាព​​ទីក្រុង​-ជនបទ​​  សំណង់អគារ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ម្ហូប​អាហារ​ជាដើម។​​​ រូប​ថត​ឬ​វីដេអូ​របស់​អ្នក​អាច​បង្ហាញពី​អ្វី​ក៏​បាន ​ទៅតាមចំណង់ចំណូលចិត្ត ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា រាល់​សកម្មភាព​ទាំង​អស់​នោះ​ត្រូវ​តែ​ជា​រូប​ភាព ឬ​វីដេអូ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

 

#luvkh យុទ្ធនាការបង្ហោះ​រូប​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​កម្ពុជា
​​
ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ ងាយ​ស្រួល​បំផុត ដោយ​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​ចូល​ទៅ​កាន់​ទំព័រ​ហ្វ៊េសបុក @luvkhnet បន្ទាប់​មក​បង្ហោះ​រូបថត​១សន្លឹក ឬ​វីដេអូខ្លី​មួយ រួម​ជាមួយ​អ្វី​ដែល​អ្នក​ចង់​ពិពណ៌នា ឬ​បង្ហាញ​ពី​ខ្លឹមសារ​រូបថត ឬវីដេអូ និង​ប្រើ #luvkh ជា​ការ​ស្រេច ។ រាល់​រូបភាព ឬ​ក៏​វីដេអូ​នោះ​នឹង​បង្ហាញ​នៅ​លើ​គេហទំព័រ www.luvkh.net។

 

ដោយ​ឡែក​ចំពោះ Instagram ឬ Twitter វិញ វា​មាន​លក្ខណៈ​ខុស​គ្នាប​ន្ដិច ត្រង់​ថា​គណនី Instagram ឬ​ក៏ Twitter របស់​អ្នក​ត្រូវ​តែ​ដាក់​ជា public mode ។ រីឯ​ការ​បង្ហោះរូប ឬ​វីដេអូ គឺ​ដូច​គ្នា​ទេ គឺ​ត្រូវ​មាន​ការ​បង្ហាញ​ពី​ខ្លឹមសារ​រូប ឬ​វីដេអូ​នោះ និង​មាន​ប្រើ #luvkh ។

 

ស្រលាញ់ប្រទេសខ្មែរសូមចូលរួមវាយ Hashtag #LUVKH រាល់ពេល Post ក្នុង Social Media ។ #LuvKH #LuvKH #LuvKH #LuvKH #LuvKH #Cambodia #kingdomofwonder #sabayDer @sabaydigital

A video posted by Sabay Der (@sabayder) on

 

​​អ្នក​ដែល​មាន​រូបថត ឬ​វីដេអូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ អម​ជាមួយ​ខ្លឹមសារ​ដែល​មាន​ន័យ​នោះ នឹង​ទទួល​បាន​កាដូ​ ឬ​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ។ ​ ចំណែក​ ​រូប​ថត ឬវីដេអូល្អ​បំផុត​ទាំង​៥​ប្រចាំ​សប្ដាហ៍ នឹង​ត្រូវ​ធ្វើការ​ជ្រើស​រើស​ដោយ​ Socialwall Asia ។​ មិន​តែ​ប៉ុណ្ណោះ រូប​ថត​ទាំង​នោះ​ក៏​នឹង​​ត្រូវ​ដាក់​បង្ហាញ​នៅ​តាម​កន្លែង​នានា​នៅ​ទីក្រុង​ភ្នំពេញ​​ ព្រម​ជា​មួយ​នឹង​ការ​បង្ហាញក្នុង​ Social media ថែម​ទៀត​ផង។​

 

កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា! ព្រោះ​រូប​ថត​ ឬក៏​វីដេអូរបស់​អ្នក​ មិន​ត្រឹម​តែ​​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​នៃ​ការ​ចូលរួម​អោយ​តម្លៃ​ទៅ​លើ​ប្រទេស​ជាតិ​របស់​យើង​ផង​ដែរ ។ ហើយ​អ្វី​ដែល​រឹត​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត នោះ​គឺ​បាន​បង្ហាញ​ឲ្យ​សហគមន៍​អន្តរជាតិ​បាន​ស្គាល់​ពី​មោទនភាព​របស់​ប្រទេស​កម្ពុជា​ផង​ដែរ៕​

 

អត្ថបទៈ យ៉ារិទ្ធ