ឪពុកចុងចាប់រំលោភកូនស្រីដល់ទៅ ៣០ ដង ទើបបែកការ

6 Videos


នេះជារឿងដែលស្ត្រីជាប្រពន្ឋមិននឹកស្មានដល់ថា ប្តីក្រោយរបស់ខ្លួនដាច់ចិត្តហ៊ានរំលោភកូនស្រីអាយុទើបតែ ១៣ ឆ្នាំដូច្នេះសោះ ។ ដោសារតែគាត់ជាប្រពន្ធបានចេញទៅស៊ីឈ្មួលគេនៅភ្នំពេញ ដោយទុកឲ្យប្តីនៅមើលថែទាំកូនៗ ៣ នាក់ តែប្តីចិត្តតិរច្ឆានមិនត្រឹមតែមិនមើលថែកូនទេ ប្រពន្ធមិននៅជួរមាត់ លួងលោមកូនស្រីដើម រំលោភសេពសន្ថវៈបន្តបន្ទាប់រហូតដល់ទៅ ៣០ ដង ទាំងស្រវឹងស្រា ទាំងមិនស្រវឹងស្រា ។

ទីបំផុតកូនស្រីទ្រាំលែងបាន ក៏បានប្រាប់សាច់ញាតិ និង ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចុងកំហូចរូបនេះ កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ ។

ឪពុកចុងចាប់រំលោភកូនស្រីដល់ទៅ ៣០ ដង ទើបបែកការ

ឪពុកចុងតិរិច្ឆាននេះ មានឈ្មោះ វ៉ាន់ ថាណារិន អាយុ ៣២ ឆ្នាំ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីដើមអាយុ ១៣ ឆ្នាំ រំលោភសេពសន្ថវៈជាញឹកញាប់ ដោយមិនមានអ្នកណាម្នាក់ដឹងឡើយ ចាប់តាំងពីខែមិថុនា ដល់ខែសីហា ឆ្នាំ ២០១៦ តែទីបំផុតទង្វើដ៏អាក្រក់នេះ ត្រូវបានកូនស្រីនិយាយប្រាប់សាច់ញាតិ ទើបឈានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំដំរិលឲ្យចាប់ខ្លួនឪពុកចុងតែម្តង ។

យោងតាមដើមបណ្តឹងត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ ២០១៦ គាត់បានចេញពីផ្ទះទៅធ្វើការនៅរាជធានីភ្នំពេញ ដោយទុកកូន៣នាក់ឲ្យប្តីមើលថែទាំជំនួស ក្នុងនោះមានកូនប្រុសអាយុ១៥ឆ្នាំ កូនស្រីអាយុ ១៣ ឆ្នាំ និង កូនប្រុសតូចអាយុ ២ ឆ្នាំកន្លះ ។

ឪពុកចុងចាប់រំលោភកូនស្រីដល់ទៅ ៣០ ដង ទើបបែកការ

ស្រាប់តែនៅវេលាម៉ោងប្រហែល ២ រសៀល ថ្ងៃទី ៣០ ខែសីហា សាច់ញាតិបានទូរស័ព្ទមកប្រាប់ថា ប្តីរបស់ខ្លួនចាប់កូនស្រីរំលោភ ទើបនៅថ្ងៃទី ៣១ ខែសីហា គាត់បានចាកចេញពីភ្នំពេញត្រឡប់មកផ្ទះនៅឃុំដំរិលវិញ ។ ពេលមកដល់ផ្ទះក៏សួរទៅត្រូវបានកូនស្រីឆ្លើយប្រាប់ថា ឪពុកចុងពិតជាបានចាប់រំលោភនាងមែនរហូតដល់ទៅ ៣០ ដងឯណោះ ។

នៅចំពោះមុខសមត្ថកិច ឪពុកចុងចិត្តតិរច្ឆានរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់កូនស្រីចុងអាយុ ១៣ ឆ្នាំរំលោភសេពសន្ថវៈជាច្រើនដងពិតមែន ៕

សុថាត់