ជនសង្ស័យ​រត់គេច​ខ្លួន​បានដោយសុវត្ថិភាព នៅ​ក្នុង​តុលាការ

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ជាបឋម មាន​ជនសង្ស័យ​ម្នាក់​បាន​រត់​ចេញពី​តុលាការ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បន្ទាប់​ពី​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ​ហើយ​។ ខណៈ​ដែល​សមត្ថកិច្ច​ចូល​ទៅ​បន្ទប់​អយ្យការ ដើម្បី​ធ្វើការ​សួរនាំ​បន្ត រួច​សួរ​ចប់​ក៏​ចេញ​មក​ក្រៅ​វិញ ដល់​ដៃ​សមត្ថកិច្ច​។

ប៉ុន្តែ​ដោយ​មានការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ទើប​បណ្តាល​ឱ្យ​ជនសង្ស័យ គេចខ្លួន​បាន ដោយ​សុវត្ថិភាព​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់​តុលាការ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ យាមកាម​យ៉ាង​តឹង​រឹង ប៉ុន្តែ​នេះ​ជា​លើក​ទី​១ របស់​ស្ថាប័នពាក់ព័ន្ធ ដែល​ជនសង្ស័យ​បាន​មក​ដល់តុលាការ​ហើយ បែរជា​រត់​រួចខ្លួន​ទៅ​វិញ​៕