គ.ជ.ប​សម្រេច​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​១​ថ្ងៃ​បន្ថែម​ទៀត​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) សម្រេច​បើក​អោយ​​ចុះ​ឈ្មោះ​បោះឆ្នោត​ ១​ថ្ងៃ​បន្ថែម​ទៀត ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

លិខិត​របស់​ គ.ជ.ប ចុះ​ថ្ងៃ​ទី​២ កញ្ញា បញ្ជាក់​ថា គ.ជ.ប នឹង​​ទទួលចុះ​ឈ្មោះ​ដូច​ធម្មតា នៅ​ថ្ងៃ​ទី​២ ខែ​តុលា ក្នុង​ចំណោម​ថ្ងៃ​ឈប់​សម្រាក​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

គណបក្ស​សង្គ្រោះជាតិ និង​សង្គម​ស៊ីវិល បាន​ស្នើ​ទៅ​ស្ថាប័ន​នេះ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​ថ្ងៃ​បុណ្យ​ភ្ជុំ ​​៣​ថ្ងៃ​​ផង ក្នុង​ហេតុផល​ថា ជា​ការ​សម្រួល​ដល់​ពលរដ្ឋ​ដែល​ទៅ​លេង​ស្រុក​កំណើត​នៅពេល​នោះ។

តាម​គម្រោងនៅពេល​កន្លង​ទៅ ​​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់ ​គ.ជ.ប នឹង​ធ្វើ​ឡើង​​រយៈ​ពេល ​៣ខែ គឺ​ចាប់​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា និង​ឈប់​សម្រាក​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។