សមត្ថកិច្ច​ផ្នែក​អន្តោប្រវេសន៍ ឃាត់​ខ្លូន​ជាងកាត់សក់​ជនជាតិ​ចិន និង​វៀតណាម១៩នាក់ និពន្ធដោយ : ថ្មីៗ       September-02-2016, 8:13 pm         6

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមត្ថកិច្ច​ផ្នែក​អន្តោប្រវេសន៍ ឃាត់​ខ្លូន​ជាងកាត់សក់​ជនជាតិ​ចិន និង​វៀតណាម១៩នាក់ភ្នំពេញ៖ នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់​ខ្លូន​ជនជាតិ​ចិន និង​វៀតណាម១៩នាក់ កំពុងធ្វើការ និង​រស់នៅ​ខុសច្បាប់ នៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅ​ទីតាំង​តាម​ហាង​កាត់សក់ ម្តុំ​ផ្សារ​ធំថ្មី។  

លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹង​ក្រោយ​ការ ឆែកឆេរ​ថា សមត្ថកិច្ច​ឃាត់​ខ្លូន​ជនជាតិ​ចិន​ម្នាក់ និង​ស្ដ្រី​ជនជាតិ​វៀតណាម១៨នាក់ ក្នុងនោះ បុរស​ជនជាតិ​ចិន​ម្នាក់ ជាជាង​កាត់សក់ គ្មាន​លិខិតឆ្លងដែន និង​ស្ត្រី​ជនជាតិ​វៀតណាម៧នាក់ ជាជាង​កាត់សក់​គ្មាន​លិខិតឆ្លងដែន។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ជនអន្តោប្រវេសន៍​តែ ១១នាក់​ប៉ុណ្ណោះ មាន​លិខិតឆ្លងដែន ទិដ្ឋាការ និង​សៀវភៅ​ការងារ​ត្រឹមត្រូវ ក្នុងចំណោម​អន្តោប្រវេសន៍ ១៨នាក់។

បើតាម​លោក អ៊ុក ហៃ​សីឡា ដដែល បច្ចុប្បន្ន សមត្ថកិច្ច បាន​នាំខ្លួន​ជនអន្តោប្រវេសន៍​ទាំងនោះ មក​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បន្ត​ពិនិត្យ​តាម​នីតិវិធី​របស់​កម្ពុ​ជា៕