រោគសញ្ញាសង្ស័យដំបូងនៃជំងឺមហារីកសុដន់ ដែលនារីៗគួរប្រយ័ត្នប្រយែង

6 Videos


ជំងឺមហារីកដោះគឺជាជំងឺមហារីកមួយដែលមានចំនួនច្រើនជាងមហារីកមាត់ស្បូនរបស់ស្ត្រីទៅទៀត ជាពិសេសចំពោះស្ត្រីនៅក្នុងតំបន់អាស៊ី ។

បើតាមការសិក្សាបានបង្ហាញអោយឃើញថា អត្រាស្លាប់ដោយជំងឺមហារីកដោះមានច្រើនជាង ជំងឺមហារីកមួយចំនួន ។ ហើយជំងឺនេះក៏ជាក្តីកង្វល់និងកើតមានច្រើនដែរចំពោះស្ត្រីដែលរស់នៅចក្រភព អង់គ្លេស ។

ទោះជាយ៉ាងនេះក្តីមានរោគសញ្ហាជាច្រើននៃជំងឺនេះដែលអ្នកគួរស្វែងយល់ជាពិសេសចំពោះស្ត្រី ដោយត្រូវ តាមដានរកមើលចំណុចប្រែប្រួលមួយចំនួន ដូចជាអាការៈរោគ និងសញ្ញាផ្សេងៗមានដូចខាងក្រោម ៖
• មានដុះសាច់ពកតូចខុសពីធម្មតានៅពេលដំបូង នេះអាចជាសញ្ញាដំបូងនៃជំងឺមហារីកសុដន់
• មានអាការៈឡើងហើមប៉ោង ក្រហម និងខ្មៅបន្តិចនៅត្រង់បរិវេណសុដន់
• ទំហំ និងទ្រង់ទ្រាយដោះមានការប្រែប្រួលខុសធម្មតា
• មានបញ្ហារម៉ាស់តិចៗ និងមានរន្ធតូចខូងចូលទៅក្នុងបន្តិចនៅលើបរិវេណសុដន់
• មានអាការៈចុកចាប់ ដោយពេលខ្លះ
• ចុងសុដន់ មានសភាពលយចេញទៅមុខជាងមុន
• មានចេញកន្ទួលនៅលើនិងនៅជុំវិញបរិវេណសុដន់
• មានចេញទឹកតិចៗនៅចុងសុដន់ដែលមិនមែនជាទឹកដោះ
• មានឡើងប៉ោងនៅក្រោមគល់ឃ្លៀកនៅខាងដោះដែលមានបញ្ហាដូចរៀបរាប់ខាងលើ ។

រោគសញ្ញាទាំងអស់នេះ អាចនឹងកើតមានឡើង ដែលពីដំបូងវាមិនទៅជាអ្វីគួរអោយចាប់អារម្មណ៍ និងព្រួយបារម្ភចំពោះស្ត្រីភាគច្រើននោះទេ ហើយវាក៏មិនអាចវិវឌ្ឈន៍ទៅកើតជំងឺមហារីកនោះដែរ ប៉ុន្តែអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញតាមដានសុខភាពនិងពីបញ្ហានេះដើម្បីអោយបានដឹងច្បាស់ ថាតើវាជារោគសញ្ញាដំបូងនៃជំងឺមហារីកសុដន់ឫយ៉ាងណានោះ ៕ សុផល