ក្រុមសហជីពលើកសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករចំនួន១៧៩,៦០ដុល្លារ ជូនរដ្ឋមន្ត្រីក្រសួងការងារចរចាជាមួយថៅកែរោងចក្រ

​ក្រោយ​ពី​ប្រជុំ​អស់​ជា​ច្រើន​ថ្ងៃ​ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ ក្រោម​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ ACILS​ សហព័ន្ធ​សហជីព​អន្តរជាតិ​ IndustriALL​ និង​អង្គការ​ FES​ ក្រុម​សហជីព​ចំនួន​១៧​ បាន​ដាក់​សំណើ​រួម​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧​ខាង​មុខ​ ចំនួន​១៧៩,៦០​ដុល្លារ​អា​មេ​រិ​ក​ ជូន​ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ (LAC)​ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ តាម​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ។​

ក្រុមសហជីពលើកសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករចំនួន១៧៩,៦០ដុល្លារ ជូនរដ្ឋមន្ត្រីក្រសួងការងារចរចាជាមួយថៅកែរោងចក្រ

ក្រុមសហជីពលើកសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករចំនួន១៧៩,៦០ដុល្លារ ជូនរដ្ឋមន្ត្រីក្រសួងការងារចរចាជាមួយថៅកែរោងចក្រ

​ក្រុម​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​ និយោជិត​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដំណើរការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ និយោជិត​ គឺ​ត្រូវ​ផ្អែក​លើ​កត្តា​ធំៗ​ចំនួន​២​ រួម​មាន​ កត្តា​សង្គម​ និង​កត្តាសេដ្ឋកិច្ច​ ៕​

Related