រថយន្តបុក​ម៉ូតូ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ដាច់​ដៃ​ឆ្វេង និង​បាក់ជើង​ស្តាំ​

ខេត្តព្រះសីហនុ៖ បុរសម្នាក់កំពុងជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តបើបញ្ច្រាសទិសបុកចំពេញទំហឹងបណ្តាលឲ្យខ្ទាតហោះដូចសី ដាច់ដៃឆ្វេង និងបាក់ជើងឆ្វេងម្ខាង សន្លប់ស្តូងស្តឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រ១១៥ និង១១៦ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

KA-02-09-2016-17

មន្ត្រីនគរបាលស្រុកកំពង់សីលាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កាន ប្រុស អាយុ២៨ឆ្នាំ មុខរបរជាងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ដាច់ដៃខាងឆ្វេង និងបាក់ជើងខាងឆ្វេង មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើចំណែករថយន្តបង្កមិនស្គាល់ម៉ាក់បើកក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បានបុកប៉ះម៉ូតូជន រងគ្រោះម៉ាកសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ស្លាកលេខភ្នំពេញ1CF-0186 មានទិសដៅបញ្ច្រាសគ្នា។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានបើកគេចបាត់ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សីលា ៕