៧ វិធី ត្រៀមខ្លួន មុនពេលរួមភេទដោយអូរ៉ាល់សិច

6 Videos


មានមនុស្សច្រើនណាស់ដែលមិនធ្លាប់ធ្វើអូរ៉ាល់សិចព្រោះតែងគិតថាជារឿងគួរឱ្យខ្ពើម និង ខ្លះថែមទាំងគិតថាវាជារឿងអគតិផង ។ ទោះបីយ៉ាងណាបើអ្នកសាកល្បងបើកចិត្តឱ្យទូលាយជាងនេះទើបដឹងថាវាជារឿងគួរឱ្យជាប់ចិត្តនិងជួយឱ្យការរួមភេទរបស់យើងទទួលបានសេចក្តីសុខទ្វេរដងដែលមិនគួរមើលរំលងចំណុចមួយនេះទាល់តែសោះ ។

ទោះបីយ៉ាងណាបើចង់សាកល្បងរួមភេទដោយការប្រើមាត់ឬអូរ៉ាល់សិចនេះប្រព្រឹត្តិទៅបានជោគជ័យមុនដំបូងបំផុតយើងចាំបាច់ត្រូវស្វែងយល់ពីការត្រៀមរួមភេទដោយវិធីនេះឱ្យបានច្បាស់លាស់ជាមុនសិន ។

១ – អាហារដែលត្រូវហាមឃាត់
សម្រាប់អាហារដែលយើងបរិភោគចូលទៅតែងបង្កផលប៉ះពាល់ដល់ចំណុចអាថកំបាំងរបស់យើងបានទាំងអស់ ក្នុងនេះចំណុចសំខាន់បំផុត គឺវានឹងទៅបង្កឱ្យកើតមានក្លិនមិនល្អជះចេញមក ។ ចំពោះអាហារដែលយើងគប្បីចៀសវាងបរិភោគមុនរួមភេទដោយវិធីនេះ គឺអាហារ ផ្អាប់ ជ្រក់ អាហារដែលមានរស់ជាតិខ្លាំង ឬ អាហារដែលមានក្លិនខ្លាំង ដូចជាស្អំ ផ្លែអូញម៉ូញ ជាដើម ។ អាហារទាំងនេះបើបានបរិភោគចូលទៅហើយគប្បីចៀសវាងរួមភេទដោយការប្រើអូរ៉ាល់សិចប្រសើរជាង ព្រោះថាក្លិនរវាអាចធ្វើឱ្យភាគីម្ខាងទៀតខ្លាចនៅពេលរួមភេទបែបនេះពេលក្រោយៗទៀត ។

២ – បោះបង់ភាពភ័យខ្លាចចោលទៅ
ស្ត្រីខ្លះមានការខ្លាចរអាចំពោះការដែលឱ្យបុរសធ្វើចំពោះនាងនូវអូរ៉ាល់សិចនេះ ព្រោះថាភាគច្រើននាងអៀនខ្មាស់ និង ជឿរឿងយល់ខុសពីមជ្ឈដ្ឋានណាមួយថាធ្វើឱ្យប្រដាប់ភេទរបស់នាងអាចឆ្លងមេរោគ ឬ បង្កគ្រោះថ្នាក់ជាដើម ។ ហេតុនេះចូរបោះបង់ការជឿរឿងមិនសមហេតុផលនេះចោលទៅ ។

ត្រូវចងចាំការរួមភេទបែបអូរ៉ាល់សិចជារឿងដែលមិនបង្កការប៉ះពាល់អ្វីឡើយ ហើយពិសេសនៅត្រូវបានគេនិយមអនុវត្តវាបំផុតនាពេលបច្ចុប្បន្ន ។ វាជាការរួមភេទជួយផ្តល់ភាពស្រណុកស្រួលជាងការរួមភេទវិធីដទៃទៀតឆ្ងាយណាស់ ។

ចូរសាកល្បងជាមួយនឹងក្បាច់រួមភេទថ្មីៗហើយត្រូវតែដឹងថាបើវាមានភាពស្អាតបាត និង គ្មានមេរោគនោះការរួមភេទមួយបែបនេះនឹងជួយឱ្យចំណងស្នេហ៍របស់អ្នកកាន់តែយល់ចិត្តគ្នាខ្លាំងឡើង ។

៣ – បន្ថែមភាពត្រេកត្រអាល
ក្រៅពីបុរសត្រូវធ្វើអូរ៉ាល់សិចដល់ស្ត្រីហើយ ស្ត្រីក៏ត្រូវធ្វើអូរ៉ាល់សិចដល់បុរសវិញដែរ ។ ការធ្វើបែបនេះដើម្បីបន្ថែមភាពត្រេកត្រអាលដល់គ្នាទៅវិញទៅមកឱ្យបានជោគជាំ។យើងអាចប្រើក្បាច់69សម្រាប់ការធ្វើអូរ៉ាល់សិចដល់គ្នា ។ ត្រូវធ្វើដោយផ្ចិតផ្ចង់ដោយប្រើត្រឹមបបូរមាត់អណ្តាតហើយអ្វីដែលចៀសវាងបំផុតមិនត្រូវឱ្យប៉ះពាល់ដល់ធ្មេញឡើយពីព្រោះថាវានឹងបង្កឱ្យឈឺចាប់នាំឱ្យអស់អារម្មណ៍ ។

៤ – បង្កើតបរិយាកាស
បើសិនអ្នកជាមនុស្សទើបតែចេះរួមភេទថ្មីថ្មោងហេតុនេះអាការខ្មាសអៀនតែងកើតមានខ្លះៗជារឿងធម្មតា ។ ហេតុនេះដើម្បីដោះស្រាយចំពោះមុខចាំបាច់ត្រូវបង្កើតបរិយាកាសខ្លះក្នុងបន្ទប់ដើម្បីឱ្យមានភាពកក់ក្តៅ ។ វិធីល្អបំផុត គឺមិនត្រូវបើកភ្លើងភ្លឺឡើយ ប៉ុន្តែមិនត្រូវឱ្យងងឹតខ្លាំងពេកដែរ ។ យកល្អត្រូវប្រើភ្លើងពន្លឺព្រាលៗដោយការដុតទានវិញដើម្បីជួយកាត់បន្ថយអាការខ្មាសអៀនចំពោះគ្នា ។ ចំណែកបញ្ហាមួយទៀតដែលបង្កផលលំបាកចំពោះការរួមភេទដែរគឺការភ័យខ្លាចសម្លេងថ្នូរលាន់លឺដល់ក្រៅបន្ទប់ ។ បើករណីបន្ទប់មិនអាចរាំងខ្ទប់សម្លេងចេញមកក្រៅបានទេយើងគប្បីបើកសម្លេងបទចម្រៀងដើម្បីលុបសម្លេងទាំងនេះចេញខ្លះហើយម្យ៉ាងវាក៏ជួយឱ្យសង្វះការរួមភេទកាន់តែកក់ក្តៅ និង មានភាពរ៉ូម៉ាទិចជាមួយបទភ្លេងទៅជាមួយផង ។

៥ – រក្សាភាពស្អាតបាត
ភាពស្អាតបាតជារឿងសំខាន់លំដាប់ទី ១ មុនគេហើយ ហេតុនេះរៀងរាល់ពេលរួមភេចាំបាច់ត្រូវធ្វើការងូតទឹកដុសម្អាតរាងកាយឱ្យបានស្អាតបាតជាមុនសិន ។ ក្រៅពីនេះចំពោះប្រដាប់ភេទចាំបាច់ត្រូវត្រូវតែថែរក្សាឱ្យបានស្អាតជាប់ជាប្រចាំ ។

ក្រៅពីនេះស្ត្រីបើប្រដាប់ភេទមានដុះរោមច្រើនត្រូវចេះកាត់ចេញខ្លះដើម្បីកុំឱ្យវាប្រមូលផ្តុំដោយមេរោគដែលជាការបង្កើតឱ្យមានក្លិន ។

៦ – សីតុណ្ហភាពជួយបន្ថែមភាពរោលរាល
សីតុណ្ហភាពរបស់មាត់រន្ធប្រដាប់ភេទតែងជួយឱ្យការធ្វើអូរ៉ាលសិចមានភាពក្តៅងំបាន ។ ម្ល៉ោះហើយមុននឹងចាប់ផ្តើមរួមភេទយកល្អអ្នកត្រូវប្រើកន្សែងជ្រលក់ទឹកក្តៅហើយយកមកស្អំលើប្រដាប់ភេទមួយស្របក់នឹងជួយឱ្យសភាពកន្លែងនេះមានភាពក្តៅអ៊ុណ្ហៗ ធ្វើឱ្យនៅពេលបុរសប្រើមាត់មានភាពកក់ក្តៅ និង ទន់ភ្លន់ច្រើនឡើង ។

៧ – ពេលវេលាដែលសមរម្យ
មិនមែនគ្រប់ពេលវេលាស្ត្រីអាចរួមភេទបានរហូតនោះទេពិសេសពេលមកឈាមរដូវខែការរួមភេទប្រើដោយមាត់ហាមឃាត់ជាដាច់ខាត។ព្រោះថាមិនត្រឹមតែឈាមមានភាពកខ្វក់ទេតែវាអាចផ្ទុកមេរោគដែលគប្បីចៀសវាង ប៉ះពាល់ដូចគ្នា។ក្រៅពីនេះស្ត្រីក្នុងអំឡុងពេលនេះក៏ងាយចម្លងមេរោគដែរហេតុនេះគប្បីប្រយ័ត្នប្រយែង ។

ចំណែកពេលវេលាល្អបំផុតក្នុងការប្រើមាត់ឬរួមភេទដោយអូរ៉ាល់សិចនេះ គឺក្រោយពេលរដូវមកអស់ហើយរហូតដល់ស៊ុតទុំជ្រុះ ព្រោះថា ក្នុងអំឡុងពេលនេះប្រដាប់ភេទមានសំណើមនិងមានក្លិនក្រអូបពីសារជាតិហ្វីរ៉ូម៉ូនក្នុងអំឡុងពេលនេះផង ៕

ដេប៉ូ