នាយទាហានផ្កាយ១ម្នាក់ នាំស្រីក្មេងចូលផ្ទះសំណាក់ឡើងឋានសួគ៌រហូតគាំងបេះដូង (ស្លាប់លើបង្គង)

ភ្នំពេញ៖ នាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី នៃកងយោធពលខេមរភូមិន្ទម្នាក់មានតួនាទីជានាយការិយាល័យសុខាភិបាល នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក បាននាំស្រីក្មេងម្នាក់បម្រើការងារនៅភោជនីយដ្ឋានយីហោ រាត្រីពន្លឺថ្មី ចូលផ្ទះសំណាក់ឡើងឋានសួគ៌ រហូតដល់គាំងបេះដូង (ស្លាប់លើបង្គង) យ៉ាងអាណោចអាធ័ម នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះនៅក្នុងបន្ទប់លេខ៥ នៃផ្ទះសំណាក់យីហោ នីតា ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

KA-02-09-2016-21

#មន្ដ្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា បុរសដែល(ស្លាប់លើបង្គង) ក្នុងផ្ទះសំណាក់នោះជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) នៃកងយោធពលខេមរភូមិន្ទ មានឈ្មោះ ឡាច សុមេធ អាយុ៥៦ឆ្នាំ ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី អត្តលេខ០០៩០០១ និងជាវេជ្ជបណ្ឌិតម្នាក់ផង ។

KA-02-09-2016-23

#មន្ដ្រីនគរបាលបានបង្ហើបប្រាប់ឲ្យដឹងដែរថា មុនពេលកើតហេតុ ផ្កាយ១ ឡាច សុមេធ ដែលមានជំងឺទឹកនោមផ្អែម និងលើសឈាមជាប់ខ្លួនផងនោះ បាននាំស្រីក្មេងម្នាក់ឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋានយីហោ រាត្រីពន្លឺថ្មី ក្នុងតម្លៃព្រមព្រៀង៥០ដុល្លារអាមេរិក ចូលផ្ទះសំណាក់ឡើងឋានសួគ៌ រហូតដល់គាំងបេះដូង ស្លាប់លើបង្គង យ៉ាងកំសត់ ៕

KA-02-09-2016-22