មន្រ្តីយោធាផ្កាយ១ រួមរក្ស័ លុះក្ស័យ

រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ១កន្លះ រសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៦នេះ មន្រ្តីយោធាពាក់ផ្កាយ១ម្នាក់ នៅទីបញ្ជាការ ដ្ឋានកងទ័ពជើងគោក បានគាំងបេះដូងស្លាប់ នៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ «នីតា»ស្ថិតនៅ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរង គ្រោះ កំពុងក្រេបទឹកឃ្មុំជាមួយនារីហាងម្នាក់។

មន្រ្តីនគរបាលបានបន្តទៀតថា ជនរងគ្រោះឈ្មោះ ឡាច សុមេធ មានតួនាទីជា នាយការិយាល័យសុខាភិបាលនៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក បានគាំងបេះ   ដូងស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ «នីតា» ស្ថិតនៅភូមិក្បាលដំរីសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈជនរងគ្រោះ កំពុងក្រេបទឹកឃ្មុំ ជាមួយនារីហាង ម្នាក់ ឈ្មោះ អ ដ វ អាយុ២១ឆ្នាំ មុខរបរ បំរើការងារនៅភោជនីយដ្ឋាន រាត្រីពន្លឺថ្មី។

ក្រោយមានករណីនេះ កើតឡើង កម្លាំងនគរបាលបច្ចេកទេស និងនគរបាល មូល ដ្ឋានបានចុះទៅពិនិត្យសពហើយបានបញ្ជាក់ថា ការស្លាប់របស់គាត់គឺបណ្តាលមក ពីគាំងបេះដូងមែន។ ក្រោយពីពិនិត្យរួច កម្លាំងសមត្ថកិច្ចបាន ប្រគល់សពទៅឲ្យ ក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មន្រ្តីយោធាផ្កាយ១ រួមរក្ស័ លុះក្ស័យ

មន្រ្តីយោធាផ្កាយ១ រួមរក្ស័ លុះក្ស័យ