ទស្សនា​ហើយ​ព្រឺ​ឆ្អឹង​ខ្នង​តែ​ម្ដង បុរស​ពី​រនាក់​ត្រូវ​ខ្មោច​លង (វីដេអូ​​កាមេរ៉ា​សុវត្ថិភាព)

វីដេអូដ៏ព្រឺឆ្អឹងខ្នងមួយត្រូវបានវេបសាយជាច្រើនធ្វើការចុះផ្សាយ ពីព្រោះតែវាបានបង្ហាញពីសកម្មភាពដែលបុរសពីរនាក់ត្រូវបានខ្មោចលង ដែលសកម្មភាពនេះត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពដែលបង្កប់នៅនឹងជណ្ដើរ។

ក្នុងវីដេអូនោះគេសង្កេតឃើញបុរសពីរនាក់បានដើរចុះក្នុងស្ថានភាពមានពន្លឺតិចៗ កំពុងតែចុះនោះស្រាប់លេចចេញស្រមោលខ្មៅមួយ ហើយម្នាក់ក្នុងចំណោមពួកគេទាំង ២ ក៏បានដួល នឹងព្យាយាមរើបម្រាស ដូចជាមាននរណាម្នាក់ចាប់គាត់អញ្ចឹង ខណៈដែលស្រមោលខ្មៅនោះក៏មានរូបរាងដូចជាមនុស្សម្នាក់កំពុងតែចាប់គាត់ផងដែរ តែទីបំផុតពួកគេទាំង ២ ក៏បានរើសរួចហើយរត់ចេញពីកន្លែងនោះ ចំណែកឯស្រមោលខ្មៅក៏បានបាត់ផងដែរ។

  • ទស្សនា​ហើយ​ព្រឺ​ឆ្អឹង​ខ្នង​តែ​ម្ដង បុរស​ពី​រនាក់​ត្រូវ​ខ្មោច​លង (វីដេអូ​​កាមេរ៉ា​សុវត្ថិភាព)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:កំសាន្ត
Tags: