ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

ក្លឹប​បាល់ទាត់​​អង់គ្លេស​​ល្បីៗ​​ភាគ​ច្រើន​ ​មាន​ម្ចាស់​ក្លឹប​នៅ​អឺរ៉ុប​ អាមេរិក ប៉ុន្តែ​ក៏​មាន​ក្លឹប​មួយ​ចំនួន​មាន​ម្ចាស់​ក្លឹប​​នៅ​អាស៊ី​។ ​ថ្ងៃ​នេះ​ Sabay ​សូម​បង្ហាញ​ជូន​ក្លឹប​មួយ​ចំនួន​ ដែល​លេង​នៅ​លីគ​កំពូល​អង់គ្លេស​​ Premier League ​​និង​​មាន​ម្ចាស់​ក្លឹប​នៅ​តំបន់​អាស៊ី។

 

១. Everton – អ៊ីរ៉ង់

 

ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

 

ក្លឹប​​ដែល​មាន​​កេរ្តិ៍ឈ្មោះ​ល្បី​របស់​អង់គ្លេស​មួយ​​នេះ​ ​ត្រូវ​បាន​​អ្នក​ជំនួញ​សញ្ជាតិ​អ៊ីរ៉ង់​លោក​ Farhad Moshiri ​​ទើប​តែ​ទិញ​ភាគហ៊ុន​ច្រើន​​ជាង​គេ​ ៤៩,៩% កាល​ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ​​ទេ ខណៈ​ដែល​​ម្ចាស់​ភាគហ៊ុន​​២​នាក់​ទៀត​ សញ្ជាតិ​អង់គ្លេស។

 

​​២. Leicester City – ថៃ

 

ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

 

ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

 

ក្លឹប​ជើង​ឯក​អង់គ្លេស រដូវ​កាល​២០១៥-២០១៦​មួយ​នេះ​ គ្រប់គ្រង​១០០% ដោយ​​​មាន​ម្ចាស់​ក្លឹប​សេដ្ឋី​ថៃ​លោក​ Vichai Srivaddhanaprabha។ បុរស​វ័យ​៥៩​ឆ្នាំ​ ម្ចាស់​ក្រុមហ៊ុន​ King Power ​រូប​នេះ​​ បាន​ទិញ​ក្លឹប​ Leicester កាល​ឆ្នាំ​២០១០ និង​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​ខៀវ​លើក​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ ​​រដូវ​កាល​មុន។

 

៣. Manchester City – អារ៉ាប់រួម និង​​ចិន

 

ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

 

ក្លឹប​​បាល់ទាត់​អង់គ្លេស​ល្បីៗ ដែល​មាន​ម្ចាស់​ក្លឹប​​នៅ​​អាស៊ី

 

Sheikh Mansour ​វ័យ​៤៥​ឆ្នាំ​ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​អារ៉ាប់រួម​ ​បាន​ទិញ​ក្លឹប​ Manchester City ​ពី​​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ Thaksin Shinawatra កាល​ខែ​សីហា​ឆ្នាំ​២០០៨ ខណៈ​ដែល​បច្ចុប្បន្ន​លោក​មាន​ភាគហ៊ុន​៨៧%។ រីឯ​១៣%​ទៀត​ គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ដែល​មាន​ក្រុមហ៊ុន​ធំៗ​២​​ចូល​គ្នា​គឺ​ក្រុមហ៊ុន​ China Media Capital និង​ CITIC Capital ​ដោយ​បាន​ចុះ​កុងត្រា​កាល​ចុង​ឆ្នាំ​២០១៥។

 

ក្រោម​ការ​កាន់​កាប់​ដោយ​ម្ចាស់​ក្លឹប​អាស៊ី ឃើញ​ថា​ក្រុម​​ភាគ​ច្រើន​​ទទួល​បាន​ជោគជ័យ​ ជាក់ស្ដែង​ក្រុម​ Leicester City ​អាច​ឈ្នះ​ពាន​ Premier League ​និង​បាន​លេង​ UEFA Champions League ខណៈ​ដែល​​ Man City ​ក៏​បាន​ឈ្នះ​ពាន​ Premier League ២​ដង កាល​រដូវ​កាល​២០១១-១២, ២០១៣-១៤ និង​ក្លាយ​ជា​ក្រុម​មួយ​ខ្លាំង​នៅ​អង់គ្លេស​បច្ចុប្បន្ន។ យ៉ាងណាមិញ​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​យក្ស​ចិន​ Everbright ​ក៏​កំពុង​តាម​ប្រមាញ់​ចង់​ទិញ​យក​ក្លឹប​​ហង្ស​ក្រហម​ Liverpool ផង​ដែរ ប៉ុន្តែ​ពុំ​ទាន់​ត្រូវ​ថ្លៃ​គ្នា​នោះ​ទេ៕

 

-ចុចអាន៖ ចិន​ដំឡើង​ថ្លៃ​ជាង​១ពាន់​លាន​ផោន​ ដើម្បី​ទិញ​ក្លឹប​ Liverpool

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ sea-globe | wiki