ក្រុម ​HQ-D ប៉ះ​ TBK និង​ PNP ជួប​ SVG វគ្គ ១៦​ក្រុម​ពាន​ Acleda Cup ថ្ងៃនេះ​

ក្រុម​​បាល់ទាត់ HQ-D​ នឹង​ត្រូវ​ប៉ះ​ក្រុម TBK ​នា​ម៉ោង៩:០០​ព្រឹក ហើយ​​ក្រុម PNP ជួប​ក្រុម SVG ម៉ោង២:០០​រសៀល​ ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Acleda Cup 2016 ​ដែល​ទាំង​ពីរ​គូ​​ប្រកួត​គ្នា​នៅ​ទីលាន​វេស្ទើន​។

 

ក្រុម ​HQ-D ប៉ះ​ TBK   និង​ PNP ជួប​ SVG  វគ្គ ១៦​ក្រុម​ពាន​ Acleda Cup ថ្ងៃនេះ​

 

ក្រុម​បាល់ទាត់ HQ-D ​ជា​​ជើង​ខ្លាំង​មក​ពី​ពូល B ​ដែល​​ឆ្លង​កាត់​ប្រកួត​ជម្រុះ​តាម​ពូល​ ​៧​លើក​​កន្លង​មក​មិន​ដែល​ចាញ់​នោះ​ទេ។ ចំណែក​ដៃគូ TBK ជា​ជើង​ខ្លាំង​លេខ១​ មក​​ពី​ពូល G2 ​​ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះតាម​ពូល​​ ​៤​ប្រកួត​ឈ្នះ​៣ និង​ស្មើ១។

 

​​​​ចំពោះ​​ក្រុម PNP ​ជា​ជើង​ខ្លាំង​លេខ១ មក​ពី​ពូល C ​ដោយ​ឆ្លង​កាត់​វគ្គ​ជម្រុះ​ក្នុង​ពូល ៧​ប្រកួត​ឈ្នះ​៦ និង​ស្មើ​១។ រីឯ SVG ​ជា​ជើង​ខ្លាំង​លេង១ ​ក្នុង​ពូល​ H2 ​ឆ្លង​កាត់​ ៤​ប្រកួត​ជម្រុះ​ក្នុង​ពូល​ឈ្នះ​ទាំង ៤។

 

គិត​ត្រឹម​ពេល​នេះ​ពាន​រង្វាន់​ខាង​លើ​រក​ឃើញ​ចំនួន៤​​ក្រុម​ហើយ​ដែល​ត្រូវ​អង្គុយ​ចាំ​នៅ​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​គឺ​​ក្រុម​ការិយាល័យ​កណ្តាល​(គ)​  ធនាគារ អេសីុលីដា​ភីអិលសីុុ, សាខាខេត្តកំពង់ស្ពឺុ, សាខាស្រុកពួក និង​​សាខាស្រុកស្រីសន្ធរ។

 

ក្រុម ​HQ-D ប៉ះ​ TBK   និង​ PNP ជួប​ SVG  វគ្គ ១៦​ក្រុម​ពាន​ Acleda Cup ថ្ងៃនេះ​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​