បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

ខេត្តស្វាយរៀង ៖ បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់​ជា ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ របស់​ក្រុមហ៊ុន​កាស៊ីណូ​ជីវី​ន ស​ង្ស​យ័​ថា​ខ្យល់គ ហើយ​ត្រូវ​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ ទៅ​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​។ ក៏​ប៉ុន្តែ​បាន​ដាច់ខ្យល់​ស្លាប់ ខណៈ​ដែល​ដឹក​ដល់​គ្លីនិក ដោយ​គ្រូពេទ្យ​មិន​អាច​ ជួយ​សង្គ្រោះ​បាន​ពី ព្រោះ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ ០៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​កាស៊ីណូ​ជីវិន ជិត​ព្រំដែន​កម្ពុជា វៀតណាម សង្កាត់​បា​វិត ក្រុង​បា​វិត​។ បើ​តាម​ប្រភព​ ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធូ​មមី ឃេ​នេ​ឌី ភេទ​ប្រុស អាយុ ប្រហែល ៣២​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បម្រើ​ការងារ​នៅ​ កាស៊ីណូ​ជីវិន​ក្រុង​បា​វិត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​បាន​ចូល​ដេក​ នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ម្នាក់ឯង ហើយ​សង្ស័យ​ថា កើត​ខ្យល់គ គាំងបេះដូង​សន្លប់​ស្តូកស្តឹង គ្មាន​អ្នក​ណា​ឃើញ ក្រោយមក​ក៏​មាន​ បុគ្គលិក​ម្នាក់​ដើរមក​ចូល​ក្នុង​បន្ទប់​សម្រាក​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់ ក៏​ឆោឡោ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ក្រុម​បុគ្គលិក​កាស៊ីណូ​ក៏ ប្រញាប់ប្រញាល់​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ មក​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ តេ​យឺត​ពេល​ទៅ​ហើយ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ដោយ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ពេក ទើប​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​ ០២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក សាកសព​ត្រូវ​បាន​ ខាង​កាស៊ីណូ​ជីវី​ន​ ដាក់​ក្នុង​ក្តា​មឈូស យក​មក​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី ក្រុង​បា​វិត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ ប្រទេស​កំណើត​វិញ រហូត​មក​ដល់​ម៉ោង​០៥​និង​០០​ល្ងាច មិន​ទាន់​ឃើញ​សាច់ញាតិ​ មក​ទទួល​នៅឡើយ​ទេ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ រាយការណ៍​ជូន​សមត្ថកិច្ច ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ២០១៦ កន្លងទៅ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ឈ្មោះ LU CHIH CHIEF អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​២១៤៧៩៧០៦៤ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ ។

ដោយ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កម្លាំង​នគរបាល​ថា មាន​មនុស្ស​ស្លាប់ ហើយ​ជះក្លិន​ស្អុយ​ចេញពី​បន្ទប់​មួយ​ នៅ​ជិត​បន្ទប់​របស់​គាត់ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​ បរទេស​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​បន្ទប់​លេខ C34​ស្ថិត​នៅ​បូ​រី​អាក់​ខែ​ត ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ប្រហែលជា​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក ឬ​អាច​ខ្យល់​.​គរ បណ្ដាល​ឱ្យ​ស្លាប់ ពីព្រោះ​នៅ​កន្លែង​កើតហេតុ គឺ​មាន​បន្សល់​ទុក​នៅ​ម្ស៉ៅ​ពណ៌​.​ស​ ចំនួន​២​កញ្ចប់ ក្នុង​នោះ មាន​មួយ​កញ្ចប់​គ្រើម និង​មួយ​កញ្ចប់​ទៀត​ហ្មត់ រួម​ទាំង​ ប្រដាប់ប្រដា​ជា​ច្រើន​ទៀត ។ ហើយ​បើ​តាម​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី ដែល​គួរ​ឱ្យ​កត់​សម្គាល់ថា ជា​ករណី​ឃាតកម្ម​ទេ ហើយ​អាច​ស្លាប់​ប្រហែលជា​២-៣​ថ្ងៃមុន​ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក

បុគ្គលិក​កាស៊ីណូ​ជីវី​ន​ម្នាក់ គាំងបេះដូង​ស្លាប់​ពេល​បញ្ជូន​ដល់​គ្លីនិក