ដំបូង​លេង​យ៉ាង​សប្បាយ មួយសន្ទុះ​ក្រោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​មួយ​ក្រុម​ បាន​នាំ​គ្នា​លោតទឹក​លេង​ យ៉ាង​សប្បាយ​រីករាយ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​ក្មេង​ប្រុស​ម្នាក់​ត្រូវបាន​ មិត្តភក្តិ​លោត​ពីក្រោយ​ធ្លាក់​ ទៅ​ជើង​ចំ​ក្បាល​បណ្ដាល​ឲ្យ​ លិចទៅ​ក្នុង​ទឹក​បាត់​លែង​ឃើញ​ងើបឡើង​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​។

សមត្ថកិច្ច​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ យ៉ុ​ង រ៉ា​វឿ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រំ យ៉ុ​ង អាយុ​៥៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ស យឿ​ន អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​និង​មិត្តភក្តិ​មួយ​ក្រុម​ បាន​នាំ​គ្នា​លោតទឹក​លេង ខណៈ​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​លោត​ ពីលើ​ដើម​អំពិល​ចូល​ទៅ​ក្នុង​ទឹក​មុន ស្រាប់តែ​ភ្លាម​ៗ​នោះ​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​លោត​ ពីក្រោយ​ធ្លាក់​ទៅ​ជើង​បុក​ជាមួយ​ក្បាល​ ក្មេង​ប្រុស​រង​គ្រោះ ហើយ​ងើបឡើង​វិញ តែ​ក្មេង​ប្រុស​រង​គ្រោះ​មិនឃើញ​ ងើបឡើង​មក​វិញ​ទេ​ គឺ​បាត់​ឈឹង​តែ​ម្តង ។

បន្ទាប់​ពី​ងើបឡើង​ មក​មិនឃើញ​ឈ្មោះ យ៉ុ​ង រ៉ា​វឿ​ន ក្មេង​ប្រុស​ម្នាក់​នោះ​ក៏​បាន​ឡើងគោករ​ត់ទៅ​ ប្រាប់​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ឲ្យ​នាំ​គ្នា​មក​រាវរក​រហូត ​ជាង​២​ម៉ោង​ទើប​រាវរក​ឃើញ ប៉ុន្តែ​បែរ​នាំ​គ្នា​ស្រងេះស្រងោច និង​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា ព្រោះ​ក្មេង​ប្រុស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​សមត្ថកិច្ច​ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ០៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​ កន្លងទៅ នៅ​ក្បែរ​វេទិការ​បុណ្យអុំទូក មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​២​នាក់​ដែល​ស្លាប់​នោះ​មាន ទី​១.​ឈ្មោះ វ៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ វឿ​ត ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ ដែល​ជួយ​សង្គ្រោះ​ ទាន់​ពេល​នោះ​មាន ទី​១.​ឈ្មោះ ងួ​ន សេរី​សម្បត្តិ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​២.​ឈ្មោះ ចាន់​វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់​នោ​ភូមិ​រតនៈ សង្កាត់​ត​រនៈ ក្រុង​បាត់ដំបង ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស បាន​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សេចក្ដីរាយការណ៍​ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស ស្រី​ទាំង​៤​នាក់​នោះ លេង​សំរូត​លើ​ដី​រអិលមាត់​ស្ទឹង ស្រាប់តែ​ជ្រុល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់​ទឹកជា​បន្តបន្ទាប់ ពេល​ពួក​គេ​ព្យាយាម​ចុះ​ជួយ​គ្នា​។ គ្រាហ៍​នោះ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ ក៏​ជួយ​ចាប់​ទាញ​សង្គ្រោះ បាន​ក្មេង​ស្រី​ម្នាក់ និង​ក្មេង ប្រុស​ម្នាក់​។ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​រក​មិនឃើញ​ទេ ភ្លាម​ៗ​នោះ លុះ​ជិត​១​ម៉ោង​ក្រោយ​ទើប​គេ​ប្រទះ​ឃើញ ដោយសារ​ពលរដ្ឋ និង​សមត្ថកិច្ច​យក​សំណាញ់​អូស​ក្នុង​ទឹកស្ទឹង​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដំបូង​លេង​យ៉ាង​សប្បាយ មួយសន្ទុះ​ក្រោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក

ដំបូង​លេង​យ៉ាង​សប្បាយ មួយសន្ទុះ​ក្រោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក

ដំបូង​លេង​យ៉ាង​សប្បាយ មួយសន្ទុះ​ក្រោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក