តើអ្នកហ៊ានចំណាយប្រាក់ជាង ៣០០ដុល្លារ ស្នាក់នៅក្នុងបន្ទប់បែបនេះ ដែរឬទេ?

អូស្រ្តាលី៖ កាលពីពេលថ្មីនេះ Notel ដែលជាប្រភេទសណ្ឋាគារមួយ បានបើកដំណើរការជាសាធារណៈ ដែលមានទីតាំងនៅក្នុងចំណតរថយន្តលើដំបូលអគារ ក្នុងទីក្រុងមែលប៊ន (Melbourne)។

Notel មួយនេះ បានធ្វើឡើងនៅលើដំបូលអគារនៃកន្លែងចតរថយន្ដ ដែលមាន ៦បន្ទប់ ដោយបន្ទប់នីមួយៗ ត្រូវបានធ្វើឡើងពីបន្ទប់ស្ទីមខ្យល់ និងផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដូចជារថយន្ដផ្ទះចល័ត (រថយន្ដរចនាឡើងដូចជា ផ្ទះ មានផ្ទះបាយ គ្រែងគេង... ដែលអាចធ្វើដំណើរបាន)។ 

Notel នេះបានក្លាយជាកន្លែងដ៏ចាប់អារម្មណ៍បំផុតនៅក្នុងទីក្រុង ដោយសារវាមានសភាពខុសប្លែកពី សណ្ឋាគារផ្សេងទៀត ដែលបន្ទប់នីមួយៗ មានតម្លៃ ៣៩៥ដុល្លារអូស្រ្តាលី (ជាង៣០២ដុល្លារអាមេរិក) ក្នុងមួយយប់ ហើយមិនមានបុគ្គលិកនៅចាំបម្រើសេវា ព្រមទាំងមិនមានជម្រើសកន្លែងញ៉ាំអាហារ ឬសម្ភារៈបរិក្ខារផ្សេងៗ ក្រៅពីនៅក្នុងបន្ទប់នោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទប់ស្ទីមខ្យល់ទាំង៦នេះ បានទិញមកពីទីក្រុង Santa Barbara រដ្ឋ California សហរដ្ឋអាមេរិក ដែលផលិតតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និងដឹកតាមកប៉ាល់មកកាន់អូស្រ្តាលី ។ 

ប្រភពបន្តថា ផ្ទៃខាងក្នុងនៃបន្ទប់ស្ទីមនីមួយៗ ត្រូវបានរចនាឡើងដោយគ្របដណ្តប់ជាមួយនឹងជញ្ជាំងពណ៌ស ដ៏ស្រស់ស្អាត រួមជាមួយគ្រែសម្រាប់មនុស្សពីរនាក់ រួមជាមួយនឹង ឈុតបន្ទប់ទឹកដ៏ស្រស់ស្អាត មុនពេលស្ទួចយកទៅដាក់លើដំបូលអគារ។

នៅក្នុងបន្ទប់នីមួយៗមិនមានអ្វីច្រើន ក្រៅពីរបស់ចាំបាច់មួយចំនួនដូចជា គ្រែ កន្លែងអង្គុយលេង បន្ទប់ទឹក និងសម្ភារៈមួយចំនួន។ សម្រាប់គម្រោងនេះ បានចំណាយទឹកប្រាក់អស់ជាង ១លានដុល្លារអូស្រ្តាលី ប្រមាណជាង ៧៦ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មាន The Age និងបង្កើតឡើងដោយ ក្រុមគ្រួសារ James Fry ដែលជាម្ចាស់កន្លែងចំណតរថយន្ដនេះ។ អ្វីដែលកាន់តែពិសេសនោះគឺភ្ញៀវទាំងឡាយ ត្រូវតែចុះឈ្មោះចូលស្នាក់នៅ និងដោះសោរបន្ទប់ពួកគេ តាមរយៈកម្មវិធីនៅក្នុងទូរស័ព្ទដៃពួកគេផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត