អាការៈ​ទាំងនេះ គ្រប់គ្រាន់​ដែល​អ្នក ត្រូវ​ទៅ​ជួប​ពេទ្យ​ជំនាញ​ខាង​ផ្លូវភេទ​ហើយ​

អាការៈ​ទាំងនេះ គ្រប់គ្រាន់​ដែល​អ្នក ត្រូវ​ទៅ​ជួប​ពេទ្យ​ជំនាញ​ខាង​ផ្លូវភេទ​ហើយ​

​អ្នក​ប្រហែលជា​គិតថា វា​ពិតជា​គ្មាន​នរណា​ម្នាក់ អាច​ណែនាំ​អ្នក​បាន នៅពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវភេ​ទទេ ប៉ុន្តែ វា​មិនមែន​អញ្ចឹង​ឡើយ​។ តាមពិត មាន​ការយល់ច្រឡំ​ច្រើនណាស់​ចំពោះ​ទំនាក់ទំនង​ស្នេហា ជាពិសេស​ការ​រួមភេទ​តែម្តង ហេតុដូច្នេះ​ហើយ ទើប​វា​រឿង​ល្អ​មួយ ដែល​អ្នក​គួរ​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​ផ្លូវភេទ នៅពេល​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖

​ខ្សោយ​ចំណង់​ផ្លូវភេទ​
ខ្សោយ​ចំណង់​ផ្លូវភេទ​មាន​ន័យ​ថា អ្នក​ចេះ​តែ​មិន​ចង់​បង្កើត​ភាពស្និទ្ធស្នាល ខាង​ផ្លូវកាយ​ជាមួយ​ដៃគូ​។ ហេតុផល​ចំពោះ​រឿងនេះ មាន​ច្រើន​ណាស់​ដូចជា បម្រែបម្រួល​អ័រម៉ូន​ដោយសារ​រឿង​ធម្មតា ឬ​ការប្រើ​ថ្នាំ អស់កម្លាំង មាន​ជំងឺ និង​ផ្សេងៗ​ទៀត​។ ពេលខ្លះ អាការៈ​ខ្សោយ​ចំណង់​ផ្លូវភេទ​នេះ កើតឡើង​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ដូចជា ក្នុងពេល​មាន​ផ្ទៃពោះ ឬ​ការ​បំបៅ​ដោះ​កូន​។ យ៉ាងណាមិញ បើសិន​ជា​រឿង​នេះ​កើតឡើង​រយៈពេល​យូរ ហើយ​អ្នក​និង​ដៃគូ​មិន​សប្បាយចិត្ត​ទៀត​នោះ យក​ល្អ គួរតែ​ដល់ពេល​និយាយ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​។

ចេះ​តែ​ចង់​មានការ​រួមភេទ ទៅតាម​ការស្រមើស្រមៃ ដែល​មិន​អាច​ទៅរួច ឬ​ស្ថានភាព​មិន​អាច​កើតមាន​
នេះ​អាច​ជា​បញ្ហា​មួយ ហើយក៏​អាច​កើតឡើង ដោយសារ​តែ​បញ្ហា​ផ្លូវ​ចិត្តច្រើន​។ រឿង​នេះ​ភាគច្រើន​កើតឡើង​ដោយសារតែ ការមើល​រឿង​សិច​តែម្តង​។

អ្នក​មាន​បញ្ហា​រាងកាយ​
ចំពោះ​បុរស បញ្ហា​ភាគច្រើន គឺ​លិង្គ​មិន​ឡើង​រឹង ឆាប់​ចេញ​ទឹកកាម​ពេក ឬ​មិន​អាច​ស៊ក​បញ្ចូល​លិង្គ​បាន ក្រោយ​ពី​លិង្គ​រឹង​រួច ព្រមទាំង​ពិបាក​រួម​ភេទ​ទៀត​។ យ៉ាងណាមិញ រឿង​នេះ​ភាគច្រើន​អាច​ព្យាបាល​បាន​។ ប៉ុន្តែ ការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ផ្លូវភេទ អាច​ជួយ​ឲ្យ​អ្នក​ដឹងថា គួរ​ព្យាបាល​បែបណា​។ សម្រាប់​ស្ត្រី​វិញ បញ្ហា​មានដូចជា ការ​ស្ងួត​នៅ​ទ្វារមាស មាន​ការបង្ក​រោគ​នៅ​ទ្វារមាស ឈឺ​ក្នុងពេល​រួមភេទ អា​ការៈត្រៀម​នឹង​រាំង​រដូវ ឬ​ការប៉ះទង្គិច​នៃ​ទ្វារមាស សុទ្ធ​តែ​អាច​ជា​ហេតុផល នាំ​ឲ្យ​ឈឺចាប់​ក្នុងពេល​រួមភេទ​ទាំងអស់​។ បញ្ហា​ទាំងនេះ​អាច​ដោះស្រាយ នៅពេល​ជួប​ជាមួយ​អ្នកជំនាញ​ខាង​ផ្លូវភេទ​។​

ចំណង់​ផ្លូវភេទ និង​តម្រូវការ​អ្នក​មិន​ត្រូវ​គ្នា​
ដៃគូ​ទាំងសងខាង ប្រហែលជា​មិន​អាច​ស្ថិត​ក្នុង​ជីវិត ដែល​រស់នៅ​ដូចគ្នា​ទេ នៅពេល​រួមភេទ​។ ជាមួយគ្នានេះដែរ មិន​ខ្វល់​ថា អ្នក​មាន​បញ្ហា​ដោយសារ​តែ​ខ្សោយ​ចំណង់​ផ្លូវភេទ ក្នុង​ពេល​ស្ត្រេ​ស ឬ​បញ្ហា​អ្វី​ផ្សេង​ឡើយ អ្នក​គួរតែ​ពិភាក្សា​គ្នា​ទៅវិញទៅមក អំពី​បញ្ហា​ដែល​ជួបប្រទះ និង​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវភេទ​ទាំង​ពីរ​នាក់​ទើប​ល្អ​។

មាន​អារម្មណ៍​ថា ខ្លួន​មាន​កំហុស ចំពោះ​ការ​រួមភេទ​
អ្នកខ្លះ ការ​រួមភេទ អាច​ធ្វើឲ្យ​ពួកគេ​យល់ថា វា​គឺជា​ការ​សាង​កំហុស​។ រឿង​នេះ​អាច​កើតឡើង​ដោយសារតែ​បទពិសោធន៍​ផ្លូវភេទ​មិនល្អ ជា​ជនរងគ្រោះ ដោយសារ​ការបំពាន​ផ្លូវភេទ កាលពី​ក្មេង ឬ​មាន​បញ្ហា​ផ្សេងៗ​ទៀត​។ មិន​ខ្វល់​ថា​បញ្ហា​ជា​អ្វី​ទេ ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ អាច​ជួយ​អ្នកដោះស្រាយ​អារម្មណ៍​នេះ​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី03 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។