ទឹក​ផ្លែឈើ ៥ ប្រភេទ ដែល​មិនគួរ​ញ៉ាំ​ជាមួយថ្នាំ​ឡើយ​

ទឹក​ផ្លែឈើ ៥ ប្រភេទ ដែល​មិនគួរ​ញ៉ាំ​ជាមួយថ្នាំ​ឡើយ​

​បើសិន​ជា​អ្នក​មាន​ទម្លាប់​ញ៉ាំ​ថ្នាំ ក្នុងពេល​ញ៉ាំ​អាហារ​ពេលព្រឹក ជាមួយគ្នា​នឹង​ទឹក​ផ្លែឈើ​ខ្លះ​នោះ វា​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​បាន​។ ការសិក្សា​បាន​រកឃើញថា ការ​លេបថ្នាំ​ជាមួយនឹង​ទឹក​ផ្លែឈើ​ខាងក្រោម​នេះ អាច​ផ្លាស់ប្តូរ​របៀប​នៃ​ការ​ធ្វើការ​របស់​ថ្នាំ និង​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ ឬ​មាន​ប្រតិកម្ម​ណា​ផ្សេង ចំពោះ​រាងកាយ​ទៀតផង​។

ទឹក​ក្រេន​បឺរី​
បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ ថ្នាំ​រំលាយ​កំណក​ឈាម Warfarin ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​កំណក​ឈាម​នោះ ចូរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​ក្រេន​បឺរី ព្រោះ​វា​អាច​មាន​ប្រតិកម្ម​គ្នា​។ ការសិក្សា​បាន​រកឃើញថា ទឹក​ក្រេន​បឺរី​នេះ ផ្ទុក​ទៅ​ដោយ​សារធាតុ Flavonoids និង​សារធាតុ​ជាច្រើន ដែល​មាន​ឥទ្ធិពល​ទៅលើ ការរំលាយ​របស់​ថ្នាំ Warfarin ឬ ធ្វើឲ្យ​ឈាមកក​។

ទឹក​ផ្លែ​ប៉ោ​ម​
រហូត​ដល់​សព្វថ្ងៃនេះ អ្នកស្រាវជ្រាវ​បាន​ចាប់អារម្មណ៍​ថា ទឹក​ផ្លែ​ក្រូចថ្លុង អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ជាច្រើន​។ យ៉ាងណាមិញ ការសិក្សា​ថ្មី​បាន​រកឃើញ​ទៀតថា ទោះបីជា​ទឹក​ផ្លែ​ប៉ោម ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បឺត​ស្រូប​របស់​ថ្នាំ​ដែរ ជាពិសេស​ថ្នាំ Warfarin តែម្តង​។ អ្នកជំងឺ​ដែល​កំពុងតែ​ប្រើ​ថ្នាំ Chemotherapy ឬ​ប្រើ​ថ្នាំ Atenolol ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម គួរតែ​ចៀសវាង​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម ឬ​ទឹក​ក្រូចថ្លុង ព្រោះ​វា​អាច​មាន​ប្រតិកម្ម ប្រឆាំង​គ្នា​នឹង​ថ្នាំ​ទាំងនេះ​។

ទឹក​ម្នាស់​
បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម ចូរ​ចៀសវាង​ញ៉ាំ​ទឹក​ម្នាស់​។ ផ្លែ​ម្នា​ស់មាន​សារធាតុ Bromelain ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព រំលាយ​កំណក​ឈាម​របស់​ថ្នាំ​បាន​។ ក្រៅពីនេះ សារធាតុ Bromelain ត្រូវបាន​គេ​ស្គាល់​ថា មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​ផ្សះ​ជាច្រើន និង​ថ្នាំ​ងងុយគេង​ប្រភេទ Benzodiazepines ដែល​ប្រើ​ដើម្បី​ព្យាបាល​ការ​ថប់​បារម្ភ​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​ការបង្ក​រោគ ដោយសារ​បាក់តេរី ឬ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ឬ​ថប់​បារម្ភ ក៏​គួរតែ​ចៀសវាង​ញ៉ាំ​ទឹក​ម្នាស់​ដែរ​។

ទឹកក្រូច​
បើសិន​ជា​អ្នក​គិតថា វា​មាន​សុវត្ថិភាព​ក្នុងការ​លេបថ្នាំ ក្នុងពេល​ញ៉ាំ​អាហារ​ពេលព្រឹក ជាមួយនឹង​ទឹកក្រូច​ច្របាច់​មួយ​កែវ​នោះ ចូរ​គិត​ឡើង​វិញ​ទៅ​។ ការសិក្សា​បាន​រកឃើញថា ទឹក​ផ្លែឈើ​ជូរៗ ក៏​អាច​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ដែរ ហើយ​អ្នក​ស្រាវជ្រាវ​បញ្ជាក់ថា មិន​ឲ្យ​លេបថ្នាំ​ជាមួយ​ទឹកក្រូច​ឡើយ​។ ទឹកក្រូច​ច្របាច់​ត្រូវបាន​គេ​ស្គាល់​ថា កាត់បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ Beta Blockers ដែល​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី03 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។