ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

ចំណូលចិត្តមនុស្សពិតជាមិនដូចគ្នាទេ ការញ៉ាំទឹកក៏មិនដូចគ្នា មនុស្សខ្លះចូលចិត្តញ៉ាំភេសជ្ជៈត្រជាក់ៗផ្អែមៗ ខ្លះចូលចិត្តទឹកធម្មតា មនុសុ្សចាស់អាចចូលចិត្តទឹកក្តៅ ឬតែក្តៅ ហើយអ្នកខ្លះមិនសូវរើសឱ្យតែទឹក ទោះត្រជាក់ ក្តៅ ឬធម្មតាក៏ញ៉ាំបានទាំងអស់ ។ ប្រសិនបើពិចារណាបន្តិច តើអ្នកគួរញ៉ាំទឹកក្តៅ ឬទឹកត្រជាក់ ក្រោយពេលអានអត្ថប្រយោជន៍នៃការទទួលទានទឹកក្តៅទាំង ១០ យ៉ាងខាងក្រោមនេះរួច ?

១ – បំបាត់ការឈឺពោះ
សម្រាប់ស្ត្រី នៅពេលមានការឈឺចាប់មករដូវ ការញ៉ាំទឹកក្តៅចឹបតិចៗ បន្តិចម្តងៗ អាចជួយបន្ធូរការឈឺចាប់មួយកម្រិត ព្រោះថាទឹកក្តៅជួយសម្រួលការកន្ត្រាក់សាច់ដុំ ដែលជាហេតុអាចបន្ថយការឈឺចាប់ទៅតាមនោះដែរ ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

២ – លាហើយជាតិខ្លាញ់
ឆ្លងតាមការស្រាវជ្រាវជាច្រើន បានបញ្ជាក់លទ្ធផលថាការញ៉ាំទឹកក្តៅអាចជួយឱ្យខ្លាញ់ក្នុងខ្លួនងាយនឹងបំបែកហើយរលាយបានឆាប់រហ័ស ។ ផ្ទុយទៅវិញការញ៉ាំទឹកត្រជាក់អាចនឹងធ្វើឱ្យខ្លាញ់កកមិនងាយចេញពីរាងកាយរបស់អ្នកញ៉ាំទេ ។

៣ – ស្បែកស្អាតបែបធម្មជាតិ
ទឹកជួយបណ្តេញជាតិពុលពីរាងកាយ ចំណែកទឹកក្តៅកាន់តែបង្កើនប្រសិទ្ធភាពបណ្តេញជាតិពុលមួយកម្រិតទៀត ។ អវត្តមាននៃជាតិពុល និងសារធាតុកខ្វក់នានា គឺជាកត្តាជំនួយឱ្យស្បែកភ្លឺថ្លា មិនស្រអាប់ និងមានសុខភាពល្អ។ ជាការល្អ គួរបន្ថែមក្រូចឆ្មារមួយចំណិត ដើម្បីបង្កើនប្រសិទ្ធភាពទ្វេរដង ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

៤ – បំបាត់ឈឺ-ក
នេះពុំមែនជាការនិយាយលេងសើចទេ ! ទឹកក្តៅអាចនឹងពិបាកលេបបន្តិច នៅពេលបំពង់កឈឺស្រៀវស្រាវ ប៉ុន្តែវាពិតជាអាចបន្ធូរបន្ថយការឈឺចាប់បាន។ អ្នកគួរបន្ថែមអំបិលបន្តិច ហើយប្រើជាទឹកខ្ពុរមាត់ក៏បាន ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

៥ – បំបាត់អង្គែ
អង្គែកើតឡើងដោយសារកង្វះសំណើមស្បែកក្បាល ។ ការទទួលទានទឹកក្តៅអាចកាត់បន្ថយបញ្ហានេះ គួបផ្សំនឹងការប្រើប្រាស់សាប៊ូកក់សក់ស្រាល នោះអង្គែនឹងលែងមានទៀតហើយ ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

៦ – ផ្តល់ផលល្អជាងទឹកត្រជាក់
មិនថាហេតុផលសម្រស់ ឬសុខភាពរាងកាយ ប្រសិនបើប្រៀបធៀបទឹកក្តៅ និង ត្រជាក់ ទឹកក្តៅមានប្រយោជន៍ច្រើនជាង ដូចនេះ ហេតុអ្វីមិនញ៉ាំទឹកក្តៅវិញ?

៧ – តុល្យភាពនៃការធ្វើមេតាបូលីស
មនុស្សភាគច្រើនមានបញ្ហាមេតាបូលីស ។ ការទទួលទានទឹកក្តៅមិនអាចព្យាបាលដាច់ស្រលះទេ តែអាចជួយបានមួយកម្រិត ជាពិសេសចំពោះអ្នកខ្វះជាតិទឹក ខ្វះសំណើម ឬ អ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ ។

៨ – សក់ស្អាតរលោង
ការញ៉ាំទឹកក្តៅជួយឱ្យឫសសក់សកម្មឡើង និង ធ្វើឱ្យសរសៃសក់រលោងដូចសរសៃសូត្រ និង ឆាប់ដុះលូតលាស់បានល្អ ។ ដូចនេះសម្រាប់អ្នកមានសក់ជ្រុះ អាចសាកល្បងញ៉ាំទឹកក្តៅវិញក្រែងអាចកែខៃបញ្ហាបាន ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

៩ – សម្រួលចរន្តឈាម
ទឹកក្តៅជួយជំរុញដល់លំហូរឈាម និង លំហូរអុកស៊ីសែនក្នុងឈាមទៅកាន់សរីរាង្គនានា ។

ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ

១០ – គ្មានទេការទល់លាមក
ជឿ ឬ មិនជឿ ? ទឹកក្តៅប្រៀបដូចជាឱសថស័ក្តិសិទ្ធិសម្រាប់អ្នកទល់លាមក ។ ទឹកក្តៅនឹងជួយសម្រួលដល់ចលនានៃពោះវៀនធំ ដើម្បីជំរុញដល់ការបញ្ចេញចោល ៕

ប្រភព ៖ pmhotnews

  • ផលចំណេញ ១០ យ៉ាង ពីការផឹកទឹកក្តៅ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/03  Category:សុខភាព
Tags: